ជនចំណាកស្រុកជាច្រើនមកពីអាមេរិកកណ្តាល គុយបា ហៃទី និងម៉ិចស៊ិកូបានបិទផ្លូវចំនួន ២ នៃច្រកព្រំដែនអាមេរិក – ម៉ិចស៊ិកូនៅទីក្រុង Tijuana ដោយអង្វររដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ឲ្យពួកគេដាក់ពាក្យសុំសិទ្ធិជ្រកកោននៅលើទឹកដីសហរដ្ឋអាមេរិក។ លោក Biden បានរុះរើគោលនយោបាយអន្តោប្រវេសន៍ដែលពិបាកបំផុតរបស់លោកដូណាល់ត្រាំ ប៉ុន្តែដំណើរការនេះមានភាពយឺតយ៉ាវ ហើយវាមានតែអ្នកដែលបានដាក់ពាក្យសុំសិទ្ធិជ្រកកោនកាលពីមុនប៉ុណ្ណោះដែលត្រូវបានពិចារណាសម្រាប់ការចូលមកកាន់ប្រទេសនេះភ្លាម។
ភាគច្រើននៃអ្នកដែលធ្វើបាតុកម្មកាលពីថ្ងៃអង្គារនេះមិនបានបំពេញលក្ខខណ្ឌនោះទេ។ Maria Guadalupe Torres ជនជាតិម៉ិចស៊ិកូបាននិយាយថា “យើងស្នើសុំអ្នកដោយអស់ពីចិត្តថាអ្នកអាចជួយយើងបាន” ។ នាងបានអង្វរថា “យើងចង់បានចម្លើយពីប្រធានាធិបតីរបស់អ្នក យើងចង់ឱ្យនរណាម្នាក់ចេញមកហើយផ្តល់ចម្លើយដល់យើង” ។
ក្រោមកម្មវិធី “Remain in Mexico” របស់លោកត្រាំ អ្នកស្វែងរកសិទ្ធិជ្រកកោនដែលមិនមែនជាជនជាតិម៉ិចស៊ិកូរាប់ពាន់នាក់ដែលភាគច្រើនមកពីអាមេរិកកណ្តាលត្រូវបានបញ្ជូនត្រឡប់មកវិញតាមព្រំដែន និងរង់ចាំលទ្ធផលនៃពាក្យសុំរបស់ពួកគេ។ រដ្ឋបាលរបស់ Biden បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីចាប់ផ្តើមរុះរើគោលនយោបាយដែលត្រូវបានគេហៅថាជាផ្លូវការថា Migrant Protection Protocols (MPP) ហើយបានចាប់ផ្តើមអនុញ្ញាតឱ្យក្រុមតូចៗចូលនៅក្នុងប្រទេសនេះបាន – ប៉ុន្តែវាមានតែអ្នកដែលបានចាប់ផ្តើមដំណើរការដាក់ពាក្យសុំសុំសិទ្ធិជ្រកកោនប៉ុណ្ណោះដែលនឹងត្រូវពិចារណាអោយចូលប្រទេសនេះ៕
សម្រួល៖ សុផា