បុរសម្នាក់បានចាក់មនុស្ស៧រងរបួស នៅក្នុងការវាយប្រហារមួយ នៅក្នុងភាគខាងត្បូងប្រទេសស៊ុយអ៊ែត។
ជនសង្ស័យមានវ័យជាង ២០ឆ្នាំ បានវាយប្រហារនៅកណ្តាលទីក្រុង Vetlanda នៅប្រហែលម៉ោង ១៥:១៤ (ម៉ោង ១៤:០០ GMT) កាលពីថ្ងៃពុធ។
ប៉ូលិសកំពុងដោះស្រាយករណីនេះជាការប៉ុនប៉ងធ្វើឃាត ក៏ប៉ុន្តែការស៊ើបអង្កេតចេញលទ្ធផល ជាការប៉ងអំពើភេរវកម្ម។
បុរសនោះត្រូវបានក្រុមប៉ូលិសបាញ់សម្លាប់ ហើយស្ថិតនៅក្រោមការសង្កេតនៅក្នុងមន្ទីរពេទ្យ។ ហើយមកដល់ពេលនេះស្ថានភាពរបស់គាត់ត្រូវបានគេនិយាយថា មិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។
លោកនាយករដ្ឋមន្ត្រី Stefan Liofven បានមានប្រសាសន៍ថា “អំពើហិង្សាគួរឱ្យរន្ធត់” គឺជាការរំលឹកអំពី “ភាពទន់ខ្សោយនៃការរស់នៅប្រកបដោយសុវត្ថិភាព” ។
“យើងប្រឈមនឹងសកម្មភាពគួរឱ្យស្អប់ខ្ពើមទាំងនេះ ជាមួយកម្លាំងរួមនៃសហគមន៍” គាត់បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។
មន្ត្រីប៉ូលិសបន្ថែមថាតំបន់នេះ ត្រូវបានដាក់ការល្បាត៕
ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១









