អង្គការសហប្រជាជាតិ​ប្រាប់​យោធា​មី​យ៉ាន់​ម៉ា​ឱ្យ​បញ្ឈប់​ការសម្លាប់​ក្រុមអ្នកតវ៉ា

0

ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៤ ខែមីនា​នេះ​ដោយ​ទាមទារ ឲ្យ យោធា​បញ្ឈប់​ការសម្លាប់​អ្នក​តវ៉ា ខណៈពេលដែល​យ៉ាងហោចណាស់​មាន​មនុស្ស ៥៤ នាក់​ស្លាប់ និង​មនុស្ស​ជាង ១.៧០០ នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃទី ១ ខែកុម្ភៈ។

ការអត្ថាធិប្បាយ​នេះ​ធ្វើឡើង​បន្ទាប់​ពីថ្ងៃ​នៃ​ការតវ៉ា​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​យ៉ាងហោចណាស់​មាន​មនុស្ស​ស្លាប់​ចំនួន ៣៨ នាក់​កាលពី​ថ្ងៃ​ពុធ​នៅក្នុង​ការប្រមូលផ្តុំ​ដែល​កងកម្លាំង​សន្តិសុខ​ត្រូវបាន​គេ​មើលឃើញថា​កំពុង​បាញ់​គ្រាប់​ពិត​ចូលទៅក្នុង​ហ្វូងមនុស្ស​តវ៉ា​នោះ។

ប្រមុខ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​លោកស្រី​Michelle Bacheletបាន​ទទូច​ឱ្យកម្លាំង​សន្តិសុខ“ បញ្ឈប់​ការបង្ក្រាប​ដ៏​កាច​សាហាវ​របស់​ពួកគេ​ទៅលើ​ក្រុមអ្នកតវ៉ា និង​ចរចារ​ដោយ​សន្តិវិធី” ។ លោកស្រី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា“ យោធា​មី​យ៉ាន់​ម៉ា​ត្រូវតែ​បញ្ឈប់​ការធ្វើឃាត​និង​ដាក់ពន្ធនាគារ​ក្រុមអ្នកតវ៉ា” ។

លោកស្រី​បាន​បន្ថែមថា“វា​ពិតជា​គួរអោយ​ស្អប់ខ្ពើម​ណាស់​ដែល​កងកំលាំង​សន្តិសុខ​កំពុង​បាញ់​គ្រាប់​ពិត​ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា​ដោយ​សន្តិវិធី​នៅ​ទូទាំងប្រទេស​នោះ” ។ លោកស្រី Bachelet បាន​បន្ថែមទៀតថា​លោកស្រី​មានការ​រន្ធត់ចិត្ត​ណាស់​ចំពោះ​ការវាយប្រហារ​ប្រឆាំងនឹង​បុគ្គលិក​ពេទ្យ និង​រថយន្ត​សង្គ្រោះបន្ទាន់​ដែល​ព្យាយាម​ផ្តល់​ការយកចិត្តទុកដាក់​ដ​ល់​អ្នក​ដែល​រងរបួស​នោះ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here