រដ្ឋាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមីនា) ថា យ៉ាងហោចណាស់មានអ្នកនយោបាយម៉ិចស៊ិកូចំនួន ៦៤ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ៦ ខែកន្លងមកនេះ មុនការបោះឆ្នោតដែលមានរយៈពេល ៣ ខែទៀតខាងមុខនេះ។
អ្នកនយោបាយជាច្រើននាក់នៅក្នុងប្រទេសអាមេរិកឡាទីនជាពិសេសនៅថ្នាក់មូលដ្ឋានតែងតែរងគ្រោះដោយសារការបង្ហូរឈាមដែលជាប់ទាក់ទងនឹងអំពើពុករលួយ និងការជួញដូរគ្រឿងញៀនដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។ រដ្ឋាភិបាលបាននិយាយថាខ្លួននឹងបង្កើនសន្តិសុខសម្រាប់បេក្ខជនជាច្រើនមុនការបោះឆ្នោតជាតិថ្នាក់តំបន់នៅថ្ងៃទី ៦ ខែមិថុនាខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងសន្តិសុខលោកស្រី Rosa Icela Rodriguez បាននិយាយថា“ ឧក្រិដ្ឋកម្មដែលរៀបចំឡើនេះអាចជះឥទ្ធិពលដល់ការបោះឆ្នោតនាពេលខាងមុខនេះ” ។ លោកស្រីបន្តថា ករណីអំពើហឹង្សានយោបាយចំនួន ៧៣ ករណីត្រូវបានចុះបញ្ជីក្នុងចន្លោះខែកញ្ញា និងកុម្ភៈ ដែលក្នុងនោះមានអំពើឃាតកម្មចំនួន ៦៤ ករណី។
លោកស្រី Rodriguez បានប្រាប់អ្នកយកព័ត៌មានថា “យើងកំពុងធ្វើការដើម្បីទប់ស្កាត់ការកើនឡើងនូវឧក្រិដ្ឋកម្មទាំងនេះពីព្រោះអង្គការឧក្រិដ្ឋកម្មជាច្រើនព្យាយាមពង្រឹងប្រតិបត្តិការរបស់ពួកគេតាមរយៈការបំភិតបំភ័យ និងបង្កើនឥទ្ធិពលនយោបាយរបស់ពួកគេផងដែរ” ។ ឧក្រិដ្ឋកម្មទូទៅបំផុតដែលផ្តោតលើអ្នកនយោបាយនេះគឺជាឃាតកម្ម ការចាប់ជំរិត ការគំរាមកំហែងប្រឆាំងនឹងសាច់ញាតិ ការដុតបំផ្លាញផ្ទះ និងការជំរិតទារប្រាក់ថែមទៀត៕
សម្រួល៖ សុផា