សមាជិកក្រុមប្រឹក្សាការទូតកំពូលរបស់រដ្ឋាភិបាលចិនលោក Wang Yi កាលពីថ្ងៃអាទិត្យ (៧ មីនា) បាននិយាយថាប្រព័ន្ធបោះឆ្នោតនៅហុងកុងត្រូវតែកែលម្អសម្រាប់ស្ថេរភាពរយៈពេលវែង។ លោកនិយាយថាការកែទម្រង់នេះនឹងនាំមកនូវអនាគតភ្លឺស្វាងសម្រាប់ទីក្រុងនេះ។
ប្រទេសចិនបានដាក់ចេញនូវច្បាប់សន្តិសុខជាតិដ៏តឹងរឹងមួយលើអតីតអាណានិគមអង់គ្លេសកាលពីឆ្នាំមុនដោយនិយាយថាវាត្រូវការជាចាំបាច់ បន្ទាប់ពីប៉ុន្មានខែនៃការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដែលប្រើអំពើហឹង្សានោះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ លោក Wang និយាយថា វាមិនមានលទ្ធិប្រជាធិបតេយ្យនៅហុងកុងទេក្នុងសម័យអាណានិគម ហើយប្រទេសចិនមានទំនុកចិត្តថាកំណែទម្រង់ការបោះឆ្នោតនឹងមានអត្ថប្រយោជន៍ខ្លាំងមែនទែន។
សកម្មភាពរបស់ចិននៅហុងកុងត្រូវបានសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តថ្កោលទោសចំពោះកំហឹងរបស់រដ្ឋាភិបាលចិន និងនិយាយថា បញ្ហាហុងកុងជាបញ្ហាផ្ទៃក្នុងដែលជនបរទេសគ្មានសិទ្ធិជ្រៀតជ្រែកនោះទេ។ កាលពីថ្ងៃអាទិត្យ លោក Wangនិយាយថាការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតគឺមានលក្ខណៈស្របតាមរដ្ឋធម្មនុញ្ញនិងត្រឹមត្រូវ៕
សម្រួល៖ សុផា









