ប្រទេសស៊ីរ៉ី៖ កងកម្លាំងដែលកាន់កាប់ដោយអាមេរិកបានបញ្ចូនក្រុមភេរវកររដ្ឋអ៊ីស្លាមជាច្រើននាក់ ដែលឃុំខ្លួនក្នុងពន្ធនាគាររបស់កងជីវពល QSD នៅទីក្រុងកាស់មេលី (Qamishli) ទៅកាន់មូលដ្ឋានដែលស្ថិតក្រោមការត្រួតត្រារបស់ខ្លួននៅទីក្រុងអាល់ស្ហារដាឌី (al-Shadadi) ភាគខាងត្បូងនៃទីក្រុងហាហ្សាកា ដែលនោះគឺជាផ្នែកមួយនៃគោលនយោបាយកេងប្រវ័ញ្ចលើអង្គការភេរវកម្ម ហេីយប្រើប្រាស់ក្រុមនោះក្នុងការអនុវត្តសកម្មភាពភេរវកម្មដេីម្បីបម្រើដល់ផែនការរបស់ពួកគេនៅក្នុងតំបន់។
ប្រភពសម្ងាត់បានប្រាប់ភ្នាក់ងារសារព័ត៌មានសាណាថា ឧទ្ធម្ភាគចក្រអាមេរិកសម្រាប់ដឹកទាហាន២គ្រឿង បានចុះចតនៅមូលដ្ឋានកាន់កាប់ដោយអាមេរិកនៅក្នុងទីក្រុងអាល់ស្ហារដាឌី ភាគខាងត្បូងនៃទីក្រុងហាហ្សាកា ដឹកក្រុមភេរវកររដ្ឋអ៊ីស្លាមចំនួន៦០នាក់ ដែលពួកគេទាំងនោះត្រូវបានគេនាំចេញពីពន្ធនាគារណាហ្វហ្គា(Nafker)នៅទីក្រុងកាស់មេលី បន្ទាប់ពីពួកគេទទួលបានការចាក់វ៉ាក់សាំងប្រឆាំងមេរោគកូរ៉ូណារួច។
ប្រភពដដែលបន្ថែមឲ្យដឹងផងដែរថា សមាជិកក្រុមភេរវករភាគច្រើនដែលត្រូវបញ្ចូនចេញ មានសញ្ជាតិអ៊ីរ៉ាក់ សញ្ជាតិអារ៉ាប់ និងសញ្ជាតិទុយនីស៊ី ហើយក្នុងចំណោមពួកគេទាំងនោះ មានមេដឹកនាំដូចដែលគេហៅគ្នាថា”ប៉ូលិស”នៅក្នុងតំបន់ឌីអ៊ីហ្ស័រ (Deir Ezzor) ជាមេដឹកនាំ នៃ”វិស័យអប់រំ” និង “មន្រ្តីពន្ធនាគារ” ក្នុងអង្គការ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១