ប្រទេសស៊ីរី៖ជនស៊ីវិលម្នាក់ស្លាប់ និង១២នាក់រងរបួស ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដោយអង្គការភេរវករទៅលើការជួបជុំមនុស្សជាច្រើននាក់នៅទីក្រុង
សូឃេឡាប៊ីយាស់ក្នុងខេត្តហាម៉ា។
អ្នកយកព័ត៌មានបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកបំពាក់ដោយគ្រឿងផ្ទុះកម្រិតខ្ពស់បានវាយប្រហារទៅលើក្រុមជនស៊ីវិល ដែលកំពុងតែប្រារព្ធពិធីបើកសម្ភោធព្រះវិហារ ហាហ្គៀរ សូហ្វៀរ (Hagia Sophia)។
ការវាយប្រហារភេរវកម្មបណ្តាលឱ្យខូចខាតសម្ភារៈនៅទីកន្លែងនោះផងដែរ។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២