ការបះបោរបង្កឡើងដោយក្រុមភេរវករដែស្ហនៅក្នុងពន្ធនាគារអាឡាយ៉ា

0

ប្រទេសស៊ីរី៖ ប្រភពព័ត៌មានក្នុងតំបន់បានរាយការណ៍ថា ភាពវឹកវរ និងកុប្បកម្ម បានកើតឡើងនៅក្នុងពន្ធនាគារ អាឡាយ៉ា នៅទីក្រុងឃ្វាមម៉ីសលី ដែលស្ថិតនៅភាគឦសានខេត្ត
ហាសាកានៃប្រទេសស៊ីរី។

ពន្ធនាគារ អាឡាយ៉ា បានឃុំខ្លួនក្រុមភេរវករមកពីអង្គការភេរវករដែស្ហ (ISIS) និងស្ថិតក្រោមការគ្រប់គ្រងរបស់កងជីវពល QSD ដែលគាំទ្រដោយកងកម្លាំងអាមេរិក។

ប្រភពបន្ថែមថា សំឡេងបាញ់ប្រហារបានបន្លឺឡើងនៅខាងក្នុងពន្ធនាគារ ដែលជាហេតុនាំឱ្យ កងជីវពល QSD យកកម្លាំងចេញពីតំបន់ផ្សេងៗ និងបិទច្រកចូលទាំងអស់ដែលជាច្រកចូលពន្ធនាគារនោះ។

ប្រភពបានបញ្ជាក់ឱ្យដឹងថា កុប្បកម្មនេះបានកើតឡើងស្របពេលមានដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចេញពីតំបន់គ្រប់គ្រងដោយអាមេរិកទៅកាន់ទីស្នាក់ការពន្ធនាគារ។

ប្រភពបានប្រាប់ឱ្យដឹងទៀតថា កងជីវពល QSD ថែមទាំងបានប្រកាសអាសន្ននៅក្នុងទីក្រុងហាសាកា ជាពិសេសនៅក្នុងសង្កាត់គ្វ័រ៉េន ដែលជាទីតាំងរបស់ពន្ធនាគារកណ្តាល គ្វ័រ៉េន និងពន្ធនាគារ អ៊ិនដាស់ស្ត្រៀល សេកខេនដារ៉ី ដែលឃុំឃាំងក្រុមភេរវករដែស្ហ (Daesh) រាប់ពាន់នាក់។
កងជីវពលបានបិទច្រកចូលទាំងអស់ និងបានបង្កើនកម្លាំងល្បាតតាមផ្លូវចូលសង្កាត់ និងចាប់ផ្ដើមត្រួតពិនិត្យយានយន្ត និងមនុស្សទាំងអស់។
កងជីវពល QSD ក្រោមជំនួយរបស់អង្គការសហប្រជាជាតិ បានឃុំខ្លួនក្រុមភេរវករដែស្ហ (Daesh) និងក្រុមភេរវករដែលមានសញ្ជាតិផ្សេងៗគ្នា នៅក្នុងពន្ធនាគារនៃខេត្តហាសាកា ហើយប្រើពួកគេជាការគំរាមយកប្រយោជន៍ និងការដាក់សម្ពាធ៕
ប្រភពព័ត៌មានសាណា ចុះផ្សាយថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here