ជនស៊ីវិល ៣នាក់ស្លាប់ក្នុងការវាយប្រហារដោយក្រុមភេរវករដែស្ហ

0

ប្រទេសស៊ីរី៖ ក្រុមគ្រួសារជនស៊ីវិលដែលមានសមាជិក ៣នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហារភេរវកម្មដោយអង្គការភេរវកម្មដែស្ហ នៅក្នុងតំបន់សាឡាមីយេស ភាគខាងកើតនៃខេត្តហាមា។

បញ្ជាការដ្ឋានប៉ូលិសហាម៉ាបានប្រាប់ឱ្យដឹងថា “ក្រុមភេរវករដែស្ហបានវាយប្រហារ ដោយប្រើកាំភ្លើងយន្តទៅលើពលរដ្ឋមួយចំនួនដែលកំពុងឃ្វាលសត្វចៀមក្នុងតំបន់ អាល់ ស៊ីប ដាំ នៅតំបន់ជនបទ សាឡាមីយេស ភាគខាងកើតនៃខេត្តហាម៉ា បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់”។

ប្រភពបន្ថែមថា ក្រុមភេរវករ ក្រោយពីវាយប្រហារលើពលរដ្ឋរួច បានលួចសត្វចៀមមិនតិចជាង ១,០០០ក្បាល និងដឹកជញ្ជូនសត្វចៀមទាំងនោះទៅតំបន់ អាល់ បាដៀរ ព្រោះថាក្រុមភេរវករកំពុងឈរជើងនៅទីនោះ។
គួរំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ជនស៊ីវិល ៥៣នាក់ ដែលកំពុងប្រមូលគ្រាប់ផ្សិត ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយក្រុមភេរវករដែស្ហ នៅភាគអាគ្នេយ៍នៃតំបន់ អាល់ សូកណា ភាគខាងកើតនៃខេត្តហាម៉ា៕
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here