មនុស្ស ២នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះមីនបង្កប់នៅទីក្រុងហាម៉ា

0

ប្រទេសស៊ីរី៖ ក្មេងប្រុសជំទង់ម្នាក់ និងប្អូនស្រីរបស់គាត់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់មីនបង្កប់ក្នុងដីដែលបន្សល់ទុកដោយក្រុមភេរវករដែស្ហ(ISIS)  នៅតំបន់វ៉ាឌីអាល់អាហ្សីប ភាគខាងកើតទីក្រុងហាម៉ា។

មេបញ្ជាការប៉ូលិសក្រុងហាម៉ាបានប្រាប់អ្នកយកព័ត៌មានថា​ គ្រាប់មីនបង្កប់ក្នុងដីដែលបន្សល់ទុកដោយក្រុមភេរវករដែស្ហ (ISIS) បានផ្ទុះក្នុងអំឡុងពេលដែលពួកគេកំពុងជិះម៉ូតូឆ្លងកាត់តំបន់វ៉ាឌីអាល់អាហ្សីប នៃខេត្តសាឡាម៉ាយេ ហើយក្រោយមកពួកគេក៏បានស្លាប់ភ្លាមៗ។​

 គួររំលឹកផងដែរថា កាលពីថ្ងៃទី៨ ខែឧសភា គ្រួសារជនស៊ីវិលដែលមានសមាជិក ៣នាក់      ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហារភេរវកម្មដែលធ្វើឡើងដោយក្រុមភេរវករដែស្ហ(ISIS) នៅតំបន់អាល់ស៊ីប ក្នុងខេត្តសាឡាម៉ាយេភាគខាងកើតទីក្រុងហាម៉ា៕

ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here