ប្រទេសអាហ្វហ្កានីស្ថាន៖ យោងតាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារស៊ើបអង្កេតដែលបានចេញផ្សាយកាលពីថ្ងៃចន្ទមានខ្លឹមសារថា កម្លាំងអាហ្វហ្កានីស្ថានវាយឆ្មក់ទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅខេត្តបាលកាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធមួយចំនួន។
បុគ្គលិករបស់អគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ បានវាយប្រហារទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅស្រុកប៉ូលិសឌីស្ទ្រីក៥ ស្រុកប៉ូលិសឌីស្ទ្រីក៨ និងស្រុកប៉ូលិសឌីស្ទ្រីក១០ ក្នុងទីក្រុងម៉ាហ្សាអ៊ីស្ហារ៉ីហ្វ ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធមួយចំនួន។
សេចក្តីថ្លែងការណ៍ក៏មានបញ្ជាក់ខ្លឹមសារថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) មួយចំនួន ដែលមានជាប់ពាក់ព័ន្ធក្នុងការរៀបចំការវាយប្រហារភេរវកម្មនៅទីក្រុងកាប៊ុល ខេត្តហ្វាយ៉ាប និងខេត្តបាល និងសម្លាប់អភិបាលខេត្តបាលនៅប៉ុន្មានសប្តាហ៍មុន ត្រូវបានចាប់ខ្លួន។
នេះគឺជាប្រតិបត្តិការលើកទី៤ដែលកងកម្លាំងអាហ្វហ្គានីស្ថានវាយប្រហារប្រឆាំងនឹងទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅទីក្រុងកាប៊ុល និងភាគខាងជើងទីក្រុង
ម៉ាហ្សាអ៊ីស្ហារ៉ីហ្វ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយបានសម្លាប់ក្រុមបះបោរដែលពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ។ ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។
រដ្ឋបាលប្រចាំប្រទេសអាហ្វហ្គានីស្ថានបានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ថាជាការគម្រាមកំហែងសន្តិសុខ ដោយប្តេជ្ញាថានឹងកម្ទេចក្រុមសម្មប្រយុទ្ធទាំងនោះនៅទីតាំងផ្សេងទៀតនៅក្នុងប្រទេសដែលរងការហែកហួរដោយសង្រ្គាម៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣