មនុស្សម្នាក់ស្លាប់និង១៩នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់មីននៅប្រទេសភូមា

0

ប្រទេសភូមា៖ យោង​តាម​ក្រុម​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​រដ្ឋបាលភូមាបានរាយការណ៍ថា កាលពីថ្ងៃអង្គារ បុរសម្នាក់ត្រូវបានសម្លាប់ និង ១៩នាក់ផ្សេងទៀតរងរបួស​ក្នុងហេតុការណ៍ផ្ទុះគ្រាប់មីននៅភាគខាងលិចតំបន់សាហ្គាងនៃប្រទេសភូមា។

នៅក្នុងរបាយការណ៍ដដែលមានបន្ថែមខ្លឹមសារថា គ្រាប់មីនបានផ្ទុះនៅម៉ោងប្រមាណជា៩ និង៣០នាទីព្រឹកម៉ោងក្នុងតំបន់ នៅក្បែរចំណតរថយន្តក្រុងស្វេបូ ក្នុងតំបន់តំបន់សាហ្គាង។ អ្នក​រង​របួស​មាន​ប្រុស​១១​នាក់ ក្នុងនោះមាន​ក្មេង​២​នាក់ និងស្ត្រី ៨​នាក់។ ជនរងគ្រោះគឺ​ជា​អ្នក​ដើរ​កាត់​ទីតាំងនោះដោយ​ថ្មើរជើង​ កំពុងជិះក្នុងរថយន្ត ឬកំពុងជិះម៉ូតូ នៅពេលដែលគ្រាប់មីនបានផ្ទុះឡើង។

យោង​តាម​ប្រភពអង្គការ​សង្គ្រោះ​ភូមានប្រចាំក្រុងស្វេបូបានប្រាប់ឱ្យដឹងថា ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យស្វេបូ និងមួយចំនួនផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យម៉េនដាឡេ។

មន្ត្រីប៉ូលិសម្នាក់បាននិយាយថា កាលពីថ្ងៃអង្គារ មានហេតុការណ៍ផ្ទុះមីនស្រដៀងគ្នាដែលបណ្តាលឱ្យមានមនុស្សរបួស បានកើតឡើងនៅស្រុកមែងហ្កាននៃតំបន់ម៉ាដាឡេ និងស្រុកថាមវី នៃតំបន់ហ៉េនហ្គន៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here