បុរសជនជាតិអាហ្វហ្គានីស្ថានសម្លាប់មនុស្ស២នាក់នៅមជ្ឈមណ្ឌលមូស្លីម

0

ប្រទេសព័រទុយហ្កាល់៖ អាជ្ញាធរព័រទុយហ្កាល់បានរាយការណ៍ថា កាលពីថ្ងៃអង្គារបុរសជនជាតិអាហ្វហ្គានីស្ថានដែលមានកាន់កាំបិតធំមួយនៅក្នុងដៃ បានវាយប្រហារក្នុងមជ្ឈមណ្ឌលមូស្លីមអ៊ីស្លាមនៅតំបន់ល៉ីសបុន​ ដោយបានសម្លាប់មនុស្ស ២នាក់។

ប៉ូលិស​បាន​ទប់​ស្កាត់អ្នក​វាយប្រហារ​ដោយ​ការ​បាញ់​ចំ​ជើងម្ខាង មុនពេលបញ្ជូនគាត់ទៅមន្ទីរពេទ្យ។ មនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារនេះផងដែរ។

ឥលូវនេះ មជ្ឈមណ្ឌលអ៊ីស្លាម និងមន្ទីរពេទ្យដែលជនរងគ្រោះកំពុងទទួលការព្យាបាល គឺស្ថិតនៅក្រោមការការពាររបស់ប៉ូលិស។

យ៉ាងណាមិញ លោក អេនថូរ ញូកូស្តា នាយករដ្ឋមន្ត្រីប្រទេសព័រទុយហ្គាល់បានបង្ហាញពីសាមគ្គីភាពជាមួយសហគមន៍អ៊ីស្លាម និងក្រុមគ្រួសារជនរងគ្រោះ។ បើទោះបីជាគាត់បាននិយាយថា វាលឿនពេកក្នុងការប៉ាន់ស្មានពីហេតុផលសម្រាប់ការវាយប្រហារនេះ ប៉ុន្តែគាត់បានបញ្ជាក់ថា វាជាឧប្បត្តិហេតុដាច់ដោយឡែកមួយ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here