ប្រទេសអ៊ីស្រាអែល៖ កងទ័ព៥នាក់រងរបួសដោយគ្រាប់មីស៊ីលក្នុងសកម្មភាពឈ្លានពានរបស់កម្លាំងអ៊ីស្រាអែល ដែលកំណត់គោលដៅទៅលើទីតាំងមួយចំនួននៅតំបន់កណ្តាលខេត្តហូម និងតំបន់ជាយខេត្ត។
មន្ត្រីយោធាបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “កាលពីថ្ងៃអាទិត្យ នៅម៉ោងប្រមាណជា១២:៣៥នាទីព្រឹក កម្លាំងអ៊ីស្រាអែលបានធ្វើសកម្មភាពឈ្លានពានចេញពីទិសដៅភាគខាងជើងទីក្រុងបេរូតដោយបានវាយប្រហារកំណត់គោលដៅលើទីតាំងមួយចំនួននៅក្នុងទីក្រុងនៃខេត្តហូម និងតំបន់ជាយក្រុង។”
ប្រភពដដែលបានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់គ្រាប់ម៉ីស៊ីលជាច្រើនគ្រាប់ និងបានបាញ់ទម្លាក់គ្រាប់មួយចំនួន។ លទ្ធផលនៃការឈ្លានពាននេះបង្កឱ្យកងទ័ព៥នាក់រងរបួស និងបណ្តាលឲ្យសម្ភារៈជាច្រើនផ្សេងខូចខាត៕
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣