ផ្ទុះគ្រឿងផ្ទុះកែច្នៃក្នុងតំបន់មេសហ្សេសនៅទីក្រុងដាម៉ាស់

0

ប្រទេសស៊ីរី៖ គ្រឿងផ្ទុះកែច្នៃបានផ្ទុះឡើងកាលពីល្ងាចថ្ងៃអាទិត្យក្នុងរថយន្តរបស់ជនស៊ីវិលនៅតំបន់មេសហ្សេសក្នុងទីក្រុងដាម៉ាស់ ដោយពុំបណ្តាលឱ្យមនុស្សរងរបួស។

តាមប្រភព​ពី​ទីបញ្ជាការ​ប៉ូលិស​ក្រុងដាម៉ាស់បាន​ប្រាប់អ្នកយកព័ត៌មានថា​ គ្រឿងផ្ទុះកែច្នៃ  បានផ្ទុះនៅក្នុងរថយន្តរបស់ជនស៊ីវិលដែលចតនៅភាគខាងកើតតំបន់មេសហ្សេស ដែលបង្កឱ្យ​ឆាបឆេះ និង​រាលដាល​ដល់​រថយន្ត​២​គ្រឿង​នៅ​ក្បែរ​នោះ ។

ប្រភពដដែលបានបន្ថែមថា មានការខូចខាត​សម្ភារៈមួយចំនួន​ប៉ុណ្ណោះ ​ពុំមាន​សេចក្តីរាយការណ៍ណាមួយអំពីអ្នក​រង​របួស​​នោះទេ៕

 

ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here