មនុស្ស ២នាក់ស្លាប់ បន្ទាប់ពីកម្លាំងអ៊ីស្រាអែលវាយប្រហារលើទីតាំងយោធាស៊ីរី

0

ប្រទេសអ៊ីស្រាអែល៖ទាហានស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាកាលពីព្រឹកថ្ងៃអង្គារកម្លាំងអ៊ីស្រាអែលវាយប្រហារតាមអាកាសដោយគ្រាប់មីស៊ីលសារជាថ្មីទៅលើមូលដ្ឋាន​យោធានៅក្នុងទីក្រុងដាម៉ាស់ ដោយបានសម្លាប់ជនស៊ីវិល ២នាក់។

ប្រភពបន្ថែមថា ការវាយប្រហារ ដែលបានបាញ់ចេញពីតំបន់ហ្គូលេនហាយដែលគ្រប់គ្រងដោយកម្លាំងអ៊ីស្រាអែល បានបណ្តាលឱ្យ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ស៊ីរី​​​បាញ់​ទម្លាក់គ្រាប់​មី​ស៊ី​ល​មួយ​ចំនួន​។

ទន្ទឹមនឹងនេះដែរក្រុមឃ្លាំមើលសង្រ្គាមសិទ្ធិមនុស្សស៊ីរីបាននិយាយថាមីស៊ីលអ៊ីស្រាអែលបានវាយប្រហារលើតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិដាម៉ាស់ដែលជាទីតាំងរបស់អ៊ីរ៉ង់នៅជិតតំបន់សាយ៉ីដាហ្សេណាបនិងតំបន់អាល់ម៉ាម៉ីលនៅក្នុងទីក្រុងអាល់គីវ៉ាស់ ភាគខាងត្បូងនៃទីក្រុងដាម៉ាស់។

យោងតាមក្រុមឃ្លាំមើលបានឱ្យដឹងថា វាជាការវាយប្រហារលើកទីបួនរបស់កម្លាំងអ៊ីស្រាអែលចាប់តាំងពីថ្ងៃព្រហស្បតិ៍ និងជាលើកទីដប់ចាប់តាំងពីដើមឆ្នាំ២០២៣។

គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះកម្លាំងអ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ពួកគេទៅលើមូលដ្ឋានយោធាស៊ីរី ដោយបានកំណត់គោលដៅលើវត្តមានរបស់យោធាអ៊ីរ៉ង់៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here