យោធាអាមេរិកបានអះអាងថាសមាជិកជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជ្រុលនិយមម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅភាគពាយព្យនៃប្រទេសស៊ីរី។
មន្ទីរបញ្ចកោណបានបញ្ជាក់ឱ្យបានដឹងថា លោកខាលីដអេដអាម៉ាដអាល់ចាបួរ៉ី (Khalid Aydd Ahmad al-Jabouri) គឺជាអ្នកទទួលបន្ទុករៀបចំផែនការវាយប្រហារភេរវកម្មនៅអឺរ៉ុប។
របាយការណ៍របស់យោធាមានបន្ថែមខ្លឹមសារថាការស្លាប់របស់គាត់នឹងបង្អាក់សមត្ថភាពរបស់អង្គការភេរវករជាបណ្ដោះអាសន្នក្នុងការរៀបចំការវាយប្រហារពីខាងក្រៅ៕
ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣