ជនស៊ីវិល ២៦នាក់ ស្លាប់ក្នុងការវាយប្រហារភេរវកម្ម

0

ប្រទេសស៊ីរី៖ជនស៊ីវិល២៦នាក់ដែលជាអ្នកស្រុកក្នុងតំបន់ជនបទភាគខាងកើតទីក្រុងហាម៉ាត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហារដែលធ្វើឡើងដោយអង្គការភេរវករដែស្ហ (Daesh)។

ប្រភពព័ត៌មានក្នុងទីបញ្ជាការ​ប៉ូលិស​ក្រុង​ហាម៉ា​បាននិយាយថា ក្រុមភេរវករដែស្ហ បានវាយប្រហារទៅលើក្រុមពលរដ្ឋនៅក្នុងភូមិឌុយហ្សិន នៅ​តំបន់​ជនបទ​ភាគ​ខាង​កើត​នៃ​ទីក្រុងហាម៉ា ខណៈ​ដែល​ពួកគេ​កំពុង​ប្រមូលផ្សិតខ្មៅ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ក្រុមភេរវករដែស្ហបានសម្លាប់ជនស៊ីវិល ៥៣នាក់ ក្នុងអំឡុងពេលដែលពួកគេកំពុងប្រមូលគ្រាប់ផ្សិតខ្មៅ នៅភាគអាគ្នេយ៍នៃទីក្រុងអាល់ស៊ូកណា ក្នុងតំបន់ជនបទហូម៕

ប្រភពព័ត៌មានសាណាចុះផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here