ជនស៊ីវិល៥នាក់ស្លាប់ដោយការបាញ់ប្រហាររបស់ក្រុមភេរវករ

0

ប្រទេសស៊ីរី៖ ជនស៊ីវិល ៥នាក់ ត្រូវបានក្រុមភេរវករបាញ់សម្លាប់នៅក្នុងតំបន់​ជនបទ​ភាគ​ខាង​កើត​នៃទី​ក្រុងឌៀរអេហ្ស័រ។

ប្រភពព័ត៌មានក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មានសាណាថា ក្រុមភេរវករបានវាយប្រហារ ដោយប្រើកាំភ្លើងយន្តបាញ់តម្រង់ទៅលើជនស៊ីវិល ៥នាក់ដែលកំពុងឃ្វាលសត្វចៀមនៅតំបន់ជនបទភាគខាងកើតទីក្រុងឌៀរអេហ្ស័រ ដែលបណ្តាលឱ្យជនស៊ីវិលទាំងនោះស្លាប់។

ប្រភពបានបន្ថែមឱ្យដឹងថា ក្រុមភេរវករថែមទាំងបានបាញ់ទៅលើហ្វូងសត្វចៀម ហើយបានសម្លាប់សត្វចៀមប្រមាណជា ២៥០ក្បាល៕

ប្រភពព័ត៌មានសាណា ចុះផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here