មនុស្ស ៤៤នាក់ស្លាប់ ក្នុងការវាយប្រហារ ២លើកនៅភាគខាងជើង ប្រទេសបួគីណាហ្វាសូ

0

ប្រទេសបួគីណាហ្វាសូ៖ ​ ​មន្ត្រី​រដ្ឋាភិបាល​ប្រចាំ​តំបន់​បាននិយាយកាល​ពី​ថ្ងៃ​សៅរ៍ថា យ៉ាងហោចណាស់ជនស៊ីវិល ៤៤នាក់​ ត្រូវបានសម្លាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ ក្នុងការវាយប្រហារភេរវកម្ម ២លើកនៅក្នុងតំបន់ស្ហាហែល ភាគខាងជើងប្រទេសបួគីណាហ្វាសូ។

លោកវរសេនីយ៍ទោ រ៉ូដដបស័រហ្គូ ដែលជាអភិបាលនៃតំបន់ស្ហាហែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមភេរវករប្រដាប់អាវុធបានវាយប្រហារចូលទៅក្នុងភូមិគួរ៉ាកូនិងភូមិថុនដូប៊ីដែលស្ថិតនៅចម្ងាយប្រមាណជា៥គីឡូម៉ែត្រពីឃុំសីថេនហ្កាក្នុងខេត្តសេណូដោយបានសម្លាប់ជនស៊ីវិល៤៤នាក់បង្ករបួសដល់មនុស្សជាច្រើននាក់និងបង្កការខូចខាតដល់សម្ភារៈមួយចំនួន។

លោកអភិបាលខេត្តបានធានាដល់ប្រជាជនថា សកម្មភាពដើម្បីរក្សាស្ថិរភាពក្នុងតំបន់កំពុងដំណើរការ ក្រោយពីមានការបង្ក្រាបដែលដឹកនាំដោយកម្លាំងការពារ និងក្រុមសន្តិសុខ។ លោក​ថែមទាំងបាន​អញ្ជើញ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​រួបរួម​ជាមួយ​កម្លាំង​ការពារ ​និង​ក្រុមសន្តិសុខ។

កាលពីឆ្នាំ២០១៥ ភាពអសន្តិសុខនៅក្នុងប្រទេសអាហ្វ្រិកខាងលិចបានសម្លាប់មនុស្សជាច្រើននាក់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀតបានផ្លាស់ទីលំនៅ៕ 

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here