លោកអភិបាលស្រុករ៉ូលដ័ហ្វសូហ្កូបាននិយាយថាយ៉ាងហោចណាស់មនុស្ស៤៤នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដ៏ឃោឃៅដាច់ដោយឡែកពីគ្នាក្នុងភូមិចំនួន២នៅប្រទេសបួគីណាហ្វាសូតែទោះជាយ៉ាងណាលោកមិនបានបញ្ចេញឈ្មោះអ្នកវាយប្រហារនោះទេ។
បើទោះបីជាពុំទាន់មានព័ត៌មានលម្អិតគ្រប់ជ្រុងជ្រោយក៏ដោយអ្នកស្រុកម្នាក់បានប្រាប់ភ្នាក់ងារសារព័ត៌មានAFPថាមានការបាញ់កាំភ្លើងកាលពីយប់ថ្ងៃព្រហស្បតិ៍រហូតដល់ព្រឹកថ្ងៃសុក្រ បន្ទាប់ពីភេរវករជាច្រើននាក់បានវាយប្រហារ។
គួររំលឹកផងដែរថាកាលពីឆ្នាំមុនប្រទេសបួគីណាហ្វាសូធ្លាប់មានបញ្ហារដ្ឋប្រហារយោធាដល់ទៅ២លើកខណៈដែលតំបន់មួយចំនួនធំមានអំពើហិង្សាកើតឡើងមិនទៀតទាត់រវាងកម្លាំងរដ្ឋាភិបាលនិងក្រុមជ្រុលនិយមដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធអាល់កៃដា៕
ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣