ប្រទេសប៉ាគីស្ថាន៖មន្ត្រីប៉ូលិសនិងមន្ត្រី សុខាភិបាលបាននិយាយថាកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស៤នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះដែលកើតឡើងក្នុងតំបន់រ៉ូដស៊ីរ៉ាបនៃទីក្រុងឃ្វេតាភាគនិរតីនៃប្រទេស ប៉ាគីស្ថាន។
ប៉ូលិសបាននិយាយថា ក្រុមភេរវករចង់វាយប្រហារទៅលើការិយាល័យមន្ត្រីនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនោះប៉ុន្តែមន្ត្រីទាំងអស់មិនមានអ្នករងរបួសនៅក្នុងឧបទ្ទវហេតុនេះទេ។
ប៉ូលិសបានបន្ថែមឱ្យដឹងថា គ្រឿងផ្ទុះត្រូវបានគេដំឡើងនៅក្នុងបង្គោលក្បែ រផ្លូវដើម្បីវាយប្រហារទៅលើរថយន្តប៉ូលិស។ ក្រោយពីមានហេតុការណ៍ ផ្ទុះកម្លាំងសន្តិសុខនិងក្រុមជួយសង្គ្រោះ ប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ និងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យក្បែរនោះភ្លាមៗ។
កម្លាំងសន្តិសុខបានបិទតំបន់នោះហើយចាប់ផ្តើមប្រតិបត្តិការរុករក។ ពុំទាន់មានក្រុមឬបុគ្គលណាមួយអះអាងពីការវាយប្រហារនេះនៅឡើយទេ។
នៅក្នុងហេតុការណ៍មួយផ្សេងទៀតកាលពីល្ងាចថ្ងៃចន្ទមនុស្សយ៉ាងតិច៤នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅក្បែររថយន្តប៉ូលិសក្នុងក្រុងឃ្វេតា៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣