មន្ត្រីយោធាអាមេរិកបាននិយាយថា មេដឹកនាំក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ជាន់ខ្ពស់ម្នាក់ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃចន្ទដោយការវាយឆ្មក់របស់ឧទ្ធម្ភាគចក្រអាមេរិកនៅក្នុងប្រទេសស៊ីរី និងសមាជិកក្រុមសកម្មប្រយុទ្ធ ២នាក់ផ្សេងទៀតក៏ត្រូវបានសម្លាប់ផងដែរ។
លោក ខូលចូប៊ូស៊ីណូ មិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់មេដឹកនាំ ISIS និងទីតាំងនៃការវាយប្រហារទៅ លើសារព័ត៌មានស៊ីអិនអិននោះ ទេប៉ុន្តែសារព័ត៌មានក្នុងតំបន់បានបញ្ជាក់ឱ្យដឹងថាការវាយឆ្មក់នោះបានកើតឡើង នៅក្បែរតំបន់ចារ៉ាប៉ាឡុស នៅជិតព្រំដែនប្រទេសតួកគី។
ការវាយឆ្មក់បានកើតឡើងបន្ទាប់ពីមានហេតុការណ៍មួយកាលពីថ្ងៃទី៨ ខែមេសា ដែលថ្ងៃនោះមានសេចក្តីរាយការណ៍ថា អ្នកសម្របសម្រួលការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ត្រូវបានចាប់ខ្លួន។
លោកប៊ូស៊ីណូបាននិយាថា“ប្រតិបត្តិការបែបនេះបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងដើម្បីយកឈ្នះទៅលើក្រុមសកម្មប្រយទ្ធរដ្ឋអ៊ីស្លាម ISIS”៕
ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣