កម្ពុជា៖ អ្នកនាំពាក្យប៉ូលិសបាននិយាយថា ប៉ូលិសម្នាក់បានរងរបួស និងជនសង្ស័យប្លន់រថយន្ត ២នាក់ ត្រូវបានសម្លាប់ កាល ពីថ្ងៃអង្គារ នៅក្នុងហេតុការណ៍បាញ់គ្នា។លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិយាយថា ការបាញ់គ្នា បានកើតឡើង នៅម៉ោង ១១ព្រឹកម៉ោងនៅក្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅពេល ដែល ប៉ូលិស ព្រហ្មទណ្ឌ បាន ឡោមព័ទ្ ធក្រុមចោរ ប្រដាប់អាវុធទាំងពីរនាក់។
អ្នកនាំពាក្យបានប្រាប់អ្នកយកព័ត៌មានថា “ជនសង្ស័យជាចោរប្លន់ ប្រដាប់ដោយកាំភ្លើងខ្លី បានបើកការបាញ់ប្រហារ ដោយ មិនរើស មុខទៅលើក្រុមប៉ូលិសរបស់យើង ដូច្នេះក្រុមប៉ូលិសត្រូវប្រើសិទ្ធិការពារខ្លួន និងបានបាញ់តបតទៅលើជនសង្ស័យ ដោយ បានសម្លាប់ ជនសង្ស័យ ទាំងពីរនាក់នៅកន្លែងកើតហេតុ”។
លោក សីហា បាននិយាយថា ប៉ូលិសម្នាក់រងរបួសត្រង់ជើងក្នុងអំឡុងពេលបាញ់គ្នា៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣