ប្រទេសប៉ាគីស្ថាន៖ សេចក្តីថ្លែងការណ៍មួយរបស់នាយកដ្ឋានប្រឆាំងភេរវកម្មរបស់ប៉ូលិសបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមភេរវករ ២នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរបស់ប៉ូលិសនៅស្រុក រ៉ាចាន់ផួរនៃខេត្តផុនចាប ប្រទេសប៉ាគីស្ថាន។
ភ្នាក់ងារអនុវត្តច្បាប់បានធ្វើប្រតិបត្តិការនោះដោយពឹងផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់ទាក់ទងនឹងវត្តមានរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់។ ក្នុងអំឡុងពេលប្រតិបត្តិការ ក្រុមភេរវករបានបាញ់ទៅលើប៉ូលិស និងសមាជិក ក្រុម ភេរវករ ២នាក់ ត្រូវបាន សម្លាប់ដោយ អ្នក សម គំនិតរបស់ពួកគេ។
នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបញ្ជាក់ថា ក្រុមភេរវករ៣នាក់ផ្សេងទៀតបានរត់គេចខ្លួនក្នុងអំឡុងពេលបាញ់គ្នា ហើយ ប្រតិបត្តិការ ស្វែង រកកំពុងដំណើរការ។
អាវុធ និងគ្រាប់រំសេវត្រូវបានរកឃើញនៅទីឃុំឃាំងរបស់ក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះ ដែលក្រោយ មក ត្រូវ បានគេ កំណត់ អត្តសញ្ញាណ បានថាជាសមាជិកសកម្មរបស់ក្រុម សកម្មប្រយុទ្ធហាមឃាត់ ចាម៉ាតអ៊ុលអារ៉ា (Jamaat-ul-Ahrar) ដែលជា ក្រុមបំបែក ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ ថេរ៉ីក អ៊ី តាលីបង់ប៉ាគីស្ថាន។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ក្រុមភេរវករកំពុងរៀបចំផែនការវាយប្រហារទៅលើប៉ូលិស និងភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី Xinhua ចុះផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣