មេដឹកនាំដ៏គ្រោះថ្នាក់បំផុត២នាក់របស់ក្រុមភេរវករដែស្ហត្រូវបានកម្ចាត់

0

ប្រទេសស៊ីរី៖ សមត្ថកិច្ច​ ខេត្ត​ដា​រ៉ាបាន​ កម្ចាត់​មេដឹកនាំ​ដ៏​គ្រោះ ថ្នាក់​បំផុត​ ២នាក់របស់​អង្គ ការ​ ភេរវកម្មដែស្ហរដ្ឋអ៊ីស្លាម (Daesh ISIS) ដែលជា ឃាតករ បង្កប់ឧបករណ៍បំផ្ទុះ និងវាយប្រហារម្តងហើយម្តងទៀតទៅលើជនស៊ីវិល និងបុគ្គលិក យោធា នៅក្នុងខេត្តដារ៉ា។

កម្លាំងសន្តិសុខប្រាប់អ្នកយកព័ត៌មានថាតាមរយៈការតាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​បន្ត​តាម​ចាប់​ក្រុម​ភេរវករ រដ្ឋអ៊ីស្លាម  ISIS មេដឹកនាំ​ដ៏​គ្រោះថ្នាក់​បំផុត​២នាក់របស់​អង្គការ​ភេរវកម្មដែលមានឈ្មោះ ហេសាន អាល់ហៃ និង ណាប៊ីល អាល់ អាប់ដូឡាស់ ត្រូវ បាន បាញ់សម្លាប់។ ភេរវករទាំង​ ២នាក់ធ្លាប់បានធ្វើឃាត បង្កប់គ្រឿងផ្ទុះ និង វាយប្រហារម្តងហើយម្តងទៀតទៅលើជនស៊ីវិល និងបុគ្គលិកយោធានៅក្នុងខេត្តដារ៉ា។

ប្រភពចង្អុលបង្ហាញថា ក្រុមភេរវករទាំង២នាក់ ត្រូវបានគេកំណត់គោលដៅ និងកម្ចាត់ចេញដោយផ្ទាល់បន្ទាប់ពីឃ្លាំមើល និង តាមដាន សកម្មភាព របស់ពួកគេ ក្នុងពេលដែលអ្នកទាំង២នេះព្យាយាមត្រួតពិនិត្យទីតាំងយោធាមួយចំនួនដោយ បាន ប្រើប្រាស់​រថយន្ត​កសិកម្មដែល​ពួកគេលួច​បានដើម្បី​បន្លំ​ភ្នែក នៅតំបន់វាលទំនាបស្ថិតនៅចន្លោះទីក្រុងថាហ្វាស់ និងទីក្រុង អាតម៉េន ក្នុងខេត្តដារ៉ា។

ប្រភពបន្ថែមឱ្យដឹងថា អាវុធ​ដែលក្រុម​ភេរវករ​កាន់​កាប់​ត្រូវ​បាន​រឹបអូស ខណៈដែលអាវុធមួយចំនួនគឺផលិត ដោយ ប្រទេស អ៊ីស្រាអែល និងអាវុធទាំងនោះរួមមាន កាំភ្លើងស្វ័យប្រវត្តិ កាំភ្លើងខ្លីយោធា និងកាំភ្លើងយន្តសូណូប៊ល។​ ​អត្តសញ្ញាណ របស់ ក្រុម​ភេរវករ​ ត្រូវ​បាន​កំណត់​ក្នុង នោះមានដូចជា  លោក ណាប៊ីល អាល់ អាប់ដូឡាស់ មកពីភូមិ អាល់ សូហាយ លីយ៉ា និងលោក ហេសាន អាល់ហៃ មកពីទីក្រុងទីក្រុងថាហ្វាស់ ខេត្តដារ៉ា។

ប្រភពដដែលបានបញ្ជាក់ បន្ថែមទៀតថា អង្គភាពនៃកងទ័ព អារ៉ាប់ស៊ីរី និងអាជ្ញាធរមានសមត្ថ កិច្ចកំពុងបន្តកិច្ចខិត ខំ ប្រឹងប្រែង ដើម្បីលុបបំបាត់ភាពវឹកវរគ្រប់ទម្រង់ និងអំពើភេរវកម្មនៅក្នុងខេត្តដារ៉ា៕

ប្រភពព័ត៌មានសាណាចុះផ្សាយឡើងវិញថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here