កងជីវពល QSD ដែលគាំទ្រដោយអាមេរិកចាប់ជំរិតជនស៊ីវិល

0

ប្រទេសស៊ីរី៖​ កម្លាំងប្រដាប់អាវុធរបស់កងជីវពល QSD ដែលគាំទ្រដោយអាមេរិកបាន សម្រុកចូល ទៅក្នុងភូមិជាច្រើន នៅ ក្បែរទី ប្រជុំ ជនថាល ហាម៉ីស និងទីក្រុងថេបកា ក្នុងខេត្តហាសាកា និងខេត្តរ៉ាកា ដោយយកលេសថា ស្វែង រក មនុស្ស ដែល ត្រូវចាប់ខ្លួន។

ប្រភពព័ត៌មានក្នុងតំបន់ប្រាប់អ្នកយកព័ត៌មានថា ក្រុមប្រដាប់ អាវុធបាន ឡោមព័ទ្ធភូមិហ្គាសសាន  និងភូមិអាល់ ហ្សារ៉ា ក្នុង ទី  ប្រជុំជនថាល ហាម៉ីស នៅភាគខាងត្បូងនៃតំបន់ឃ្វាម៉ីសលី និង​បាន​សម្រុក​ចូល​ផ្ទះ​ជា​ច្រើន​ខ្នងដោយយក​លេស ​ថា​ស្វែង​រក​ មនុស្ស ដែល គាំទ្រ ពីកម្លាំងគ្រប់គ្រង ដោយអាមេរិក។​​ នៅក្នុង ពេលនោះដែរ ឧទ្ធម្ភាគចក្រ​របស់​កម្លាំង​ទាំងនោះ​​ហោះហើរ​ទៅ​ភាគ​ខាងលិច​ទីក្រុងរ៉ាកា។

កម្លាំងដែលត្រូវបានគេហៅថា ប៉ូលិសយោធានៃកម្លាំងប្រដាប់អាវុធរបស់កងជីវពល QSD បានធ្វើយុទ្ធនា ការវាយ ឆ្មក់នៅក្នុងទីក្រុងថេបកា ដោយបានចាប់ជំរិតយុវជនមួយចំនួនក្នុងគោលបំណងជ្រើសរើសយុវជនទាំងនោះ ឱ្យ ចូលរួម ក្នុងកម្លាំងរបស់ពួកគេ៕
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣

 

LEAVE A REPLY

Please enter your comment!
Please enter your name here