សមត្ថកិច្ចលីបង់ចាប់ខ្លួនជនជាតិស៊ីរី ២នាក់ ដែលមានជាប់ពាក់ព័ន្ធជាមួយក្រុម IS

0

ប្រទេសលីបង់៖ ភ្នាក់ងារ​ព័ត៌មាន​ជាតិបានរាយការណ៍ថា កាលពីថ្ងៃ ព្រហស្បតិ៍ សន្តិសុខ រដ្ឋរបស់ ប្រទេស លីបង់បាន ចាប់ ខ្លួន ជនជាតិស៊ីរី ២នាក់ដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

ដំបូងឡើយក្រុមភេរវករជាប់សង្ស័យម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងតំបន់បេកាចំពោះកម្មភាពផ្តល់ហិរញ្ញប្បទាន និងមាន ទំនាក់ ទំនង ជាមួយមេដឹក នាំលេចល្បី របស់ក្រុម សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS។ ជន សង្ស័យ ម្នាក់ ទៀតត្រូវ បានចាប់ ខ្លួននៅ​ភាគ ​ខាង​ត្បូង​ប្រទេស ​លីបង់​ក្នុងករណី ចូលរួមបណ្តុះ បណ្តាល​យោធា និង​សន្តិសុខ ​ជាមួយ​ក្រុម​ភេរវករ។ ជន សង្ស័យ ដែល បានចូល ទៅក្នុងប្រទេស លីបង់ដោយ ខុសច្បាប់ កាលពី ឆ្នាំ២០១៧ ក៏ បានតាមដានរក មើលថា អ្នក ណា  ដែលបាន បំពាន ច្បាប់របស់ ក្រុមសកម្ម ប្រយុទ្ធរដ្ឋអ៊ី ស្លាម(IS) ផងដែរ។ជន សង្ស័យ ​ទាំង​២​នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្ថាប័ន​តុលាការ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ត និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផ្សេង​ទៀត៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here