ប៉ូលិសបើកផ្លូវ A7 ឡើងវិញបន្ទាប់ពីក្រុមកម្ចាត់គ្រាប់បែកចុះអន្តរាគមន៍

0

យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា ផ្លូវពាណិជ្ជកម្ម A7 ត្រូវបានបើកឡើងវិញនៅតំបន់បូឌឺ បន្ទាប់ពីក្រុម កម្ចាត់គ្រាប់ បែក បាន ចុះ អន្តរាគមន៍  នៅក្នុងករណីរកឃើញ “វត្ថុសង្ស័យជាគ្រាប់បែក” នៅក្នុងទីតាំងក្បែរផ្លូវមួយកន្លែង។

ជាមួយនេះប៉ូលិសស្កុតឡេនបាននិយាយថា មន្រ្តីប៉ូលិសបានចុះទៅតាំងកើតហេតុ ដែលបង្កចលា ចលនៅ ទីតាំងមួយ កន្លែងស្ថិត នៅចន្លោះ រវាងតំបន់ ឡងហូម  និងតំបន់ហាវិក កាលពីម៉ោង២៣:០០ក​ណ្តា​ល​អធ្រាត្រថ្ងៃអង្គារ។

ទន្ទឹមនេះកងកម្លាំង​បាន​និយាយ​ថា បុរសវ័យ​៤៧​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ជុំវិញ​ហេតុការណ៍​នេះ។ខ្សែសុវត្តិភាព ត្រូវបាន ដាក់នៅនឹង កន្លែងកើតហេតុ និងអ្នក បើកបរ ត្រូវណែនាំ ឱ្យជៀស វាងតំបន់នោះ និងបង្វែរទៅកាន់ផ្លូវផ្សេង។

ប៉ូលិសបាននិយាយថា ផ្លូវត្រូវបានបើកឡើងវិញនៅម៉ោងប្រហែល ១៤:០០ថ្ងៃពុធ និងការ សាកសួរព័ត៌មាន បន្ថែម នៅតែ បន្ត។មន្ត្រីប៉ូលិសគេ​បាន​សង្កត់​ធ្ងន់​ថា ​មិន​មាន​ហានិភ័យ​ចំពោះ​សាធារណជននោះ​ទេ៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣

 

LEAVE A REPLY

Please enter your comment!
Please enter your name here