ទាហានសូម៉ាលីសម្លាប់ ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ៤៤នាក់

0

ប្រទេសសូម៉ាលី៖ រដ្ឋាភិបាលប្រទេស ស៉ូម៉ាលីបានបញ្ជាក់ឱ្យ ដឹងកាល ពីថ្ងៃសៅរ៍ថា មន្ត្រី​ទ័ព​ជាតិ​សូម៉ាលី គាំទ្រ ដោយ កម្លាំង ដៃគូអន្តរជាតិ បានសម្លាប់ ក្រុមសកម្មប្រយុទ្ធ អាល់ស្ហារបាប ៤៤នាក់ និងបង្ករបួស ដល់មនុស្សជា ច្រើននាក់ បន្ទាប់ពី ធ្វើ ប្រតិបត្តិការ នៅតំបន់ អាលី ហ្វូថូ ភាគខាងត្បូងប្រទេសសូម៉ាលី។

ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍បាននិយាយថា កម្លាំងចម្រុះបានធ្វើប្រតិបត្តិការកាលពីល្ងាចថ្ងៃសុក្របន្ទាប់​ពីភ្នាក់ ងារស៊ើប ការណ៍សម្ងាត់និងសន្តិសុខជាតិទទួលបានរបាយការណ៍ចារកម្ម ដែលថា​ក្រុម​សកម្មប្រយុទ្ធ​បាន​ប្រមូលផ្តុំ​គ្នា​ឡើងវិញ​ដើម្បី​រៀបចំ​ការ​វាយប្រហារ​ទៅលើ​អ្នកស្រុក។

មន្ត្រីក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញនៅទីក្រុងម៉ូហ្កាឌីស្យុ រដ្ឋធានីនៃប្រទេសសូម៉ាលីថា “ប្រតិបត្តិ ការនេះបាន បំផ្លាញទីតាំងដ៏រឹងមាំ របស់ក្រុមភេរវករ ដែលទីនោះគឺជាកន្លែង ដែលពួកគេកំពុងប្រមូលផ្តុំគ្នា និងរក្សា អាវុធក្នុង ពេលធ្វើការប្រតិបត្តិការវាយប្រហារ។”

ប្រភពបានបន្ថែម ឱ្យដឹងថា រដ្ឋាភិបាលបានប្តេជ្ញាចិត្តក្នុងការបណ្តេញក្រុមសកម្មប្រយុទ្ធចេញពី កន្លែងលាក់ ខ្លួនរបស់ពួក គេ នៅ ក្នុងតំបន់ ភាគខាងត្បូង និងតំបន់ផ្សេងទៀតនៃប្រទេស៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣​ខែឧសភា ឆ្នាំ២០២៣

 

LEAVE A REPLY

Please enter your comment!
Please enter your name here