ទីក្រុងម៉ូស្គូថ្ងៃអង្គារ ទី៩ ខែឧសភា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយ ថាខ្លួន បាន ឆ្លើយ តបនូវ ការគ្រប់ គ្រង យោធារបស់អ៊ុយក្រែន នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់ខ្លួនដោយជោគជ័យ កាលពីយប់កន្លងទៅនេះ។
មីស៊ីលចំនួន ២៥គ្រាប់ បានបាញ់ចេញពីមូស្គូសំដៅទៅប្រទេសអ៊ុយក្រែន ក្នុងថ្ងៃ នៃការ ប្រារព្ធពិធី បុណ្យ របស់រុស្ស៊ី នៃ ជ័យ ជម្នះ លើសូវៀត ក្នុងសង្គ្រាមលោកលើកទី២ ប៉ុន្តែមីស៊ីល២៣គ្រាប់ ត្រូវ បានស្ទាក់ ចាប់ពីកង កម្លាំង អាកាសអ៊ុយ ក្រែន នេះ បើយោង តាមការផ្សាយ ចេញកងកម្លាំង អាកាស អ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov និយាយថានៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារថា “គោល ដៅនៃការ វាយប្រហារ ត្រូវបានសម្រេច”។ ការវាយ ប្រហារត្រូវចំទីតាំង ដែលបានកំណត់ទាំង អស់។ លោកបាននិយាយ បន្ដទៀតថា ទាហានបម្រុង និងឃ្លាំងរំសេវរបស់អ៊ុយក្រែនត្រូវបានបាញ់កំទេចដោយអាវុធដែលមានភាពជាក់លាក់ខ្ពស់។ យោងតាមមន្ត្រី ក្នុងតំបន់ បានឱ្យដឹង ថា អំបែង គ្រាប់មី ស៊ីលបង្ កការខូច ខាតនៅ ក្នុងទី ក្រុងគៀវ និង តំបន់ Dnipropetrovsk និង Cherkasy ។ បច្ចុប្បន្នគេមិនដឹងថាមានអ្នកស្លាប់ឬអត់នោះទេ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ បានសម្តែង នូវក្ដីព្រួយ បារម្ភអំពី ទស្សន វិស័យ សម្រាប់សន្តិភាពក្នុងប្រទេសអ៊ុយក្រែន ដោយនិយាយថា “ការ ចរចា សន្តិភាពគឺមិនអាចទៅ រួចនៅ ពេល នេះទេ។ ភាគីទាំងពីរជឿជាក់ថាពួកគេអាចឈ្នះ”។ លោក បានប្រាប់ កាសែតអេស្បាញ El País ថា “រុស្ស៊ីមិន ទាន់ត្រៀម ខ្លួនរួចរាល់ទេ ដើម្បីដកថយចេញ ពីទឹកដីដែល ខ្លួន កាន់ កាប់”។
លោក Guterres បាននិយាយថា “គំនិតផ្តួចផ្តើម របស់ចិន មានសារៈសំខាន់ ខ្លាំងណាស់ ក្នុងការ គូសបញ្ជាក់ថា ការកើន ឡើងនុយ ក្លេអ៊ែរគឺ មិនអាច ទទួលយកបាន” ។
លោកមានប្រសាសន៍ថា ដោយសារពេលនេះមិនអាចចាប់ផ្តើមការចរចាសន្តិភាពបានទេ អ្វីដែលផ្តោតគឺទៅលើ «ការចរចាជាមួយភាគី ទាំងពីរ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង»។
ប្រភពព័ត៌មាន៖ Ghana News Agency (GNA) ចុះផ្សាយថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣