ប្រទេសប៉ាគីស្ថាន៖មន្ត្រីយោធាម្នាក់និយាយ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ ថាមនុស្ស១៣នាក់រាប់បញ្ចូលទាំង ទាហាន ៦នាក់និងជនស៊ីវិលម្នាក់ត្រូវបាន សម្លាប់និងចំណាប់ខ្មាំង៦នាក់រងរបួសក្នុងប្រតិបត្តិ ការបោសសម្អាត នៅ បរិវេណ យោធាមួយ ក្នុងខេត្ត ប៉ាឡូជីស្ថាន ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈ អន្តរសេវាកម្មហៅកាត់ថា (ISPR)ដែលជាដៃ គូរបស់ប្រព័ន្ធ ផ្សព្វផ្សាយយោធា បាន លើក ឡើង នៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ប្រតិបត្តិការនេះ ត្រូវបានបញ្ចប់កាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីក្រុមភេរវករបានវាយ ប្រហារទៅលើ បរិវេណរបស់ទាហានជួរមុខ របស់ទាហាន ប៉ារ៉ានៅ ភាគខាងជើង ខេត្តប៉ាឡូជីស្ថាន កាល ពីថ្ងៃ សុក្រ ។
ប្រភព ISPR បាននិយាយថា “ប្រតិបត្តិការបោសសំអាតដ៏ស្មុគស្មាញ មានជាប់ពាក់ព័ន្ធជាមួយ នឹងប្រតិបត្តិការ ជួយ សង្គ្រោះ ចំណាប់ខ្មាំង និងជួយសង្គ្រោះ ពលរដ្ឋ៣ គ្រួសារចេញពី ប្លុកលំនៅដ្ឋាន។ ក្រុមភេរវករ មិនបានលើកលែង ជីវិតសូម្បី តែកុមារ នៅក្នុងការវាយប្រហារដ៏គួរឱ្យរន្ធត់របស់ពួកគេ។”
សេចក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា ក្រុមភេរវករ ដែលបំពាក់ដោយ អាវុធទាំង៦នាក់ដែល ជាប់ពាក់ព័ន្ធក្នុង ការ វាយប្រហារ ត្រូវបានសម្លាប់៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣