មនុស្ស៣៣នាក់ស្លាប់ក្នុងការវាយប្រហារនៅភាគពាយព្យនៃប្រទេសបួគីណាហ្វាសូ

0

ប្រទេសបួគីណាហ្វាសូ៖ អភិបាលខេត្តនៃប្រទេសបួគីណាហ្វាសូបាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស ៣៣នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហារភេរវកម្ម នៅតំបន់ប៉ូក្លេដូមូហូន ភាគពាយព្យ នៃប្រទេស បួគីណា ហ្វា សូ។

លោកអភិបាលខេត្ត បាបូផៀរបាស់ស៊ីងហ្គា និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃព្រហស្បតិ៍ នៅម៉ោង ប្រមាណ ជា​ ៥ល្ងាចម៉ោងក្នុងតំបន់ នៅក្នុងភូមិយូលូនៅនាយកដ្ឋានឆៀរ៉ីបានៃខេត្តមូហូន បានរង ការវាយ ប្រហារ ភេរវករ ដ៏អាក្រក់ព្រៃផ្សៃ។

លោកអភិបាលខេត្តបាននិយាយថា៖ ក្រុមប្រដាប់អាវុធបានវាយប្រហារកំណត់គោលដៅទៅលើពលរដ្ឋ ដែលកំពុង រវល់ជាមួយនឹងការងារដាំបន្លែរបស់ពួកគេនៅតាមមាត់ទន្លេបណ្តាលឱ្យមានមនុស្សស្លាប់រហូតដល់ទៅ ៣៣នាក់”។

គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០១៥មក ស្ថានភាពអសន្តិសុខ នៅក្នុងប្រទេស អាហ្វ្រិកខាងលិច បានសម្លាប់ មនុស្សជាច្រើន នាក់ និងរាប់ពាន់នាក់ផ្សេងទៀតបានផ្លាស់ទីលំនៅ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here