ទីក្រុងតេវីសបេរី៖ កងទ័ពកំទេច គ្រាប់បែកមិនទាន់ផ្ទុះដែលរកឃើញនៅខាងក្រោយសួនច្បារ

0

តាមប្រភពច្បាស់ការបានឱ្យដឹងថា គ្រាប់បែកមិន​ទាន់​ផ្ទុះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​​ខាងក្រោយ​សួនច្បារ នៅ​ក្នុង​ទីក្រុង តេវីស បេរី និងត្រូវបានគេបំផ្លាញចោលផងដែរ។ជាមួយនេះប្រជាជននៅប្លុកខេនធឺបូរី មិនអនុញ្ញាតឱ្យចេញ ខាងក្នុងផ្ទះ កាលពីរ សៀលថ្ងៃសៅរ៍  បន្ទាប់ពី គេរក ឃើញ វត្ថុគួរ ឱ្យសង្ស័យ ។

លោកស្រី ធីណា អូតូ រស់នៅកន្លែងកើតហេតុអស់រយៈពេល ២៨ឆ្នាំ មុនពេលកូន ប្រសាររបស់នាង បានប្រទះ ឃើញវត្ថុ សង្ស័យ នៅថ្ងៃត្រង់កាលពីថ្ងៃសៅរិ៍។កងទ័ព​កម្ចាត់​​ជាតិ​ផ្ទុះក៏​ត្រូវ​បាន​បញ្ជូនទៅវាយតំលៃវត្ថុដែលគួរឱ្យ​សង្ស័យគឺជា កាក សំណល់ ពីសង្គ្រាម​លោក​លើក​ទី​ពីរនោះ ផងដែរ។

ទន្ទឹមនឹងនេះប៉ូលិសខោនធីគ្លូសេស្ទ័របាននិយាយថា គ្រាប់បែកនេះគេបានយកទៅទីវាលក្បែរនោះ និងបំផ្លាញ ចោល នៅម៉ោង ប្រមាណជា ១៨:៣០ កាលពីថ្ងៃសៅរ៍ផងដែរ៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣

ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here