ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបាននិយាយ កាលពីថ្ងៃ អង្គារថា យ៉ាង ហោចណាស់មនុស្ស១៦នាក់ស្លាប់ និងមួយ ចំនួន ផ្សេង ទៀតរងរបួស ក្នុងហេតុការណ៍បាញ់គ្នារវាងក្រុមជម្លោះ ២ក្រុមនៅក្នុងខេត្តខាយប័រផាកថុនវ៉ា ភាគ ពាយ័ព្យ នៃ ប្រទេស ប៉ាគីស្ថាន។
មន្ត្រីប៉ូលិសស្រុកកូហាតបានប្រាប់អ្នកយកព័ត៌មានថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីល្ងាចថ្ងៃចន្ទក្នុងពេលបោះបង្គោលព្រំដែននៅអណ្តូងរ៉ែធ្យូងថ្មដែលមានជម្លោះរវាងមនុស្ស២ក្រុមនៅតំបន់កុលសម្ព័ន្ធ ដារ៉ា អាដាំ ខែល នៃស្រុក កូហាត។
ប៉ូលិសបាននិយាយថា ឧបទ្វហេតុនេះបានកើតឡើងដោយសារជម្លោះដ៏រ៉ាំរ៉ៃរវាងក្រុមកុលសម្ព័ន្ធទាំងពីរ។ កិច្ច សម្រប សម្រួល ជាច្រើន របស់ក្រុមចឺការដែលជាតុលាការកុល សម្ព័ន្ធក្នុងស្រុកត្រូវបានធ្វើឡើងដើម្បីផ្សះផ្សាកុលសម្ព័ន្ធគូជម្លោះ។ ទោះ បីជា យ៉ាង ណាក៏ដោយ ក្រុមទាំងនោះ បានប្រែក្លាយទៅ ជាអំពើហិង្សា នៅពេលដែល ពួកគេប្រឈមមុខដាក់គ្នា ខណៈ ដែល កំពុង ធ្វើការ នៅក្នុង អណ្តូង រ៉ែធ្យូងថ្មកាលពីថ្ងៃចន្ទ។
យោងតាមប្រភព ព័ត៌មានក្នុងតំបន់ បានឱ្យដឹងថា ក្រោយ ពេលកើតហេតុ ភ្លាមៗ ក្រុមប៉ូលិស និងក្រុម ជួយសង្គ្រោះ បានទៅ កាន់ កន្លែងកើត ហេតុ និងបានបញ្ជូនជនរងគ្រោះ ទៅ មន្ទីរពេទ្យក្បែរនោះ។មន្ត្រីប៉ូលិសបានកសាងសំណុំរឿងប្រឆាំង នឹងជនល្មើស និងបានចាប់ផ្តើមស៊ើបអង្កេត ។ភ្នាក់ងារអនុវត្តច្បាប់បានគ្រប់គ្រងអណ្តូងរ៉ែធ្យូងថ្មដែលមានជម្លោះ និង មានជន ល្មើស មួយ ចំនួនបានរត់ គេចពីកន្លែង កើតហេតុបន្ទាប់ពី មានការបាញ់ ប្រហារហើយ ប្រតិ បត្តិ ការ ស្រាវជ្រាវ នោះ កំពុង ដំណើរ ការដើម្បីចាប់ខ្លួនពួកគេ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣