ប៉ូលិសអំពាវនាវដល់សាក្សី បន្ទាប់ពីរថយន្តចំនួន ១៣គ្រឿងត្រូវឆេះ នៅទីក្រុងវីមបូន

0

ប៉ូលិសកំពុងធ្វើការស៊ើបអង្កេត បន្ទាប់ពីរថយន្ត ១៣គ្រឿងត្រូវបានគេដុតឲ្យឆេះនៅទីក្រុងវីមបូន ក្នុងដូសេត។ក្រុមពន្លត់ អគ្គីភ័យបាន ធ្វើការពេញមួយយប់ ដើម្បីពន្លត់ភ្លើងឆេះឡើងយ៉ាងសន្ធសន្ធៅ នៅចន្លោះម៉ោង ២៣:៣០នាទី ពាក់ កណ្តាល អាធ្រាត្យថ្ងៃអាទិត្យ រហូតដល់ម៉ោង ០៣:០០នាទីនៅព្រឹកថ្ងៃច័ន្ទ។រថយន្ត​១​គ្រឿង​ត្រូវ​ភ្លើង​ឆាបឆេះ ​នៅ​ផ្លូវពូល នៅទីក្រុង វីមបូន ក៏​បាន ​រាលដាល​ដល់​ផ្ទះ​មួយ​ខ្នងទៀតផង។

ទន្ទឹមនឹងនេះប៉ូលិសដូសេតកំពុងធ្វើការអំពាវនាវដល់សាក្សី និងអ្នកដែលមានប្រព័ន្ធកាម៉ារាសុវត្ថិភាព CCTV ឬ រូបភាព ថត ពីកាម៉ារាក្នុងរថយន្ត៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣

ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here