ហេតុការណ៍ផ្ទុះ សម្លាប់ក្មេង ២នាក់ នៅប្រទេសអាហ្វហ្កានីស្ថាន

0

ប្រទេសអាហ្វហ្កានីស្ថាន៖​ លោក ​ម៉ាសស្តេកហ្វ័រហ្កាបាស្ស អ្នក​នាំ​ពាក្យ ​ប៉ូលិស​ខេត្តបាននិយាយថា ក្មេង ២នាក់ត្រូវ បានសម្លាប់ និង២នាក់ ផ្សេងទៀតរងរបួស ដោយ គ្រាប់រ៉ូកែតធ្លាក់ ចំផ្ទះមួយ ខ្នងនៅខេត្ត ខូសភាគ ខាងកើត ប្រទេស អាហ្វហ្គានីស្ថាន កាលពី ថ្ងៃអង្គារ។តាមប្រភព ពីមន្ត្រីបានឱ្យដឹងថា ហេតុការណ៍ ផ្ទុះនេះបានកើត ឡើងក្នុង ផ្ទះមួយខ្នង នៅភូមិបារ៉ាម ឃីល នៅស្រុកអ៊ីសម៉ែល ឃីលម៉េនដូហ្សាយ នៅម៉ោងប្រមាណ ជា៣ព្រឹកម៉ោងក្នុង តំបន់ដោយបានសម្លាប់ ក្មេង ២នាក់ នៅកន្លែង កើតហេតុ និងបង្ករបួស ស្នាមដល់មនុស្ស ២នាក់ផ្សេងទៀត។

មន្ត្រីបានបន្ថែមថា ក្រោយ​ពី មានហេតុ ការណ៍​ផ្ទុះ​នោះ ក្រុមជួយ សង្គ្រោះ និងបុគ្គលិក សន្តិសុខ បានទៅ ដល់កន្លែង  កើត ហេតុ និង បាន បញ្ជូន កុមារដែលរង របួសទៅកាន់មន្ទីរពេទ្យក្បែរនោះ។

មន្ត្រីបានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា អាជ្ញាធរសន្តិសុខបានចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើឧប្បត្តិហេតុនេះ។ យ៉ាងណាមិញ អ្នកភូមិបាននិយាយថា ហេតុការណ៍ផ្ទុះ នេះបានកើតឡើង នៅក្នុងផ្ទះរបស់ មេដឹកនាំអធិស្ឋាន កាលពី ព្រឹកថ្ងៃអង្គារ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here