ប្រទេសបង់ក្លាដែស្ហ៖ កាលពី ថ្ងៃអង្គារក្រុម ប្រដាប់អាវុធផ្តាច់ខ្លួន បានវាយប្រហារ ទៅលើក្រុម ទាហានបង់ក្លាដែស្ហ នៅតំបន់ ភ្នំភាគអាគ្នេយ៍ នៃប្រទេស ដោយបានសម្លាប់បុគ្គលិក ២នាក់ នេះបើតាមទាហានម្នាក់ និយាយកាលពីថ្ងៃពុធថា។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលស្ថិត នៅក្រោមក្រសួងការពារជាតិបានឱ្យដឹងថា ទាហាន ២នាក់ផ្សេងទៀតរងបួសក្នុងការវាយប្រហារនៅស្រុកបេនដាបាន ដែល មានចម្ងាយប្រមាណជា ៣១៦គីឡូម៉ែត្រពីទីក្រុងដាកា។
ការលើកឡើងក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា ក្រុមភេរវករកងទ័ពជាតិគូគីចីន ដែលហៅកាត់ថា (KNA) បានបំផ្ទុះឧបករណ៍កែច្នៃ និងបើកការបាញ់ ប្រហារទៅលើបុគ្គលិកយោធាដែល កំពុងយាមល្បាតតំបន់។ ហេតុការណ៍ផ្ទុះភ្លាមៗនិងការបាញ់កាំភ្លើងជាបន្តបន្ទាប់បានបណ្តាល ឱ្យមន្ត្រី និងទាហាន ២នាក់រង របួសយ៉ាងធ្ងន់ធ្ងរ។ ក្រោយមក ពួកគេត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ ប្រភព ISPR បានបន្ថែមថា ទាហាន ២នាក់ស្លាប់ដោយសាររបួសធ្ងន់ ធ្ងរមិន អាចព្យាបាលបាន។
គួររំលឹងផងដែរថាក្រុម KNA គឺជាអង្គការផ្តាច់ខ្លួនជនជាតិភាគ តិចនៅក្នុងប្រទេសបង់ក្លាដែសដែលមានមូលដ្ឋាននៅក្នុង តំបន់ភ្នំឆាតថ័រក្រាម ដែលជាតំបន់ត្រីកោណមាសរវាងប្រទេស បង់ក្លាដែស្ហ ឥណ្ឌា និងភូមា៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣