ប្រទេសអាហ្វហ្កានីស្ថាន៖ លោកមូហាម៉េដ អាម៉ីន មន្ត្រីប៉ូលិស ក្នុងតំបន់ បាន និយាយ កាល ពីថ្ងៃពុធថា មនុស្សស្រី២ នាក់ ដែល ជាបង ប្អូនគ្នា ត្រូវបាន សម្លាប់ខណៈ ដែលមីនតោន ដែលបន្សល់ ទុក កាល ពីសម័យ សង្គ្រាមបាន ផ្ទុះឡើង នៅ ក្នុង ស្រុក ហ៊ីសារ៉ាក ក្នុង ខេត្តណា នហ្កាហារ ភាគ ខាងកើត ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារ។
ប្រភពមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ហេតុការណ៍ផ្ទុះដ៏សាហាវ នេះបានកើតឡើង កាលពីល្ងាចថ្ងៃចន្ទ នៅពេលដែលមនុស្ស ស្រី២នាក់ ដែលជា បងប្អូនគ្នា កំពុងដើរឆ្លងកាត់ ទីបញ្ចុះសពទៅផ្ទះរបស់ពួកគេ នៅភូមិកាឡាជីឈីណា ស្រុកហ៊ីសារ៉ាក ប៉ុន្តែ ឧបករណ៍ បំផ្ទុះកែច្នៃ នោះបានផ្ទុះឡើងដោយ សម្លាប់ពួក គេនៅនឹងកន្លែង។ គួរ បញ្ជាក់ផងដែរថា មានឧប្បត្តិហេតុ ស្រដៀង គ្នានេះបាន សម្លាប់កុមារ ២នាក់នៅក្នុង ខេត្តកានដាហារកាលពីសប្តាហ៍មុន។
គួររំលឹកផងដែរថា ប្រទេសអាហ្វហ្គានីស្ថានគឺជា ប្រទេសដែលមានគ្រាប់មីនច្រើនជាងគេ បំផុតនៅក្នុងពិភពលោកដែល បាន សម្លាប់មនុស្សជាច្រើន នាក់ដែលក្នុងនោះ ភាគច្រើនគឺជាកុមារ និងបណ្តាលឱ្យ មនុស្សពិការ ជារៀង រាល់ខែ ដោយ សារតែ ហេតុការណ៍ផ្ទុះ ឧបករណ៍កែច្នៃ ដែលបន្សល់ទុក ពីសង្គ្រាមរយៈពេលបួនទសវត្សរ៍ និងសង្គ្រាមស៊ីវិល៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣