អំពើ ហិង្សាមួយនេះ បានកើតឡើង នៅខាងក្រៅ កិច្ចប្រជុំ កំពូល G7 នៅឯទីក្រុងហ៊ីរ៉ូស៊ីម៉ា ខណៈ ដែលប៉ូលិស បង្រ្កាប កុបកម្ម ចាប់ផ្តួលប្រជាជនដែលតវ៉ានឹងកិច្ចប្រជុំរបស់មេដឹកនាំពិភពលោក។
ប៉ូលិសអាចត្រូវបានគេមើលឃើញថាបានចាប់ ផ្តួល បាតុករដល់ដី កាលពីថ្ងៃអាទិត្យបន្ទាប់ពីមានជម្លោះមួយបានកើតឡើង។បាតុកម្មនេះត្រូវបានរៀបចំដោយក្រុមជ្រុលនិយមឆ្វេងនិយម “គណៈកម្មា ធិការជាតិ សម្ព័ន្ធកុម្មុយ និស្តបដិវត្តន៍ “ដែលបរិហារកិច្ចប្រជុំកំពូល G7 ថាជាសន្និសីទរបស់ “ចក្រពត្តិនិយមសម្រាប់សង្គ្រាមនុយក្លេអ៊ែរ” ។
ក្រុម អន្តរជាតិ G7 រួម មានសហរដ្ឋអាមេរិក អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន និងប្រទេស ចំនួន ប្រាំបី ផ្សេង ទៀតត្រូវ បាន អញ្ជើញឲ្យ ចូលរួមក្នុងឆ្នាំនេះ ពួកគេកំពុង ប្រជុំពិភាក្សាអំពី សង្គ្រាមនៅ អ៊ុយក្រែន និង ចំណុច គោល នយោបាយ ការបរទេសផ្សេងទៀត រួមទាំងទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសចិន៕
ប្រភព BBC ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣