ទាហាន ២នាក់ និងក្រុមភេរវករ ៣នាក់ ស្លាប់ក្នុងប្រតិបត្តិការនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធា បាននិយាយ កាលពីយប់ថ្ងៃសៅរ៍ថា ក្រុមភេរវករ ៣នាក់ ត្រូវបានសម្លាប់ក្នុង ប្រតិបត្តិ ការដែល ធ្វើឡើងដោយ កម្លាំង សន្តិសុខនៅក្នុងស្រុកថេងនៃខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ ទំនងសាធារណៈ អន្តរសេវាកម្ម ហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ ប្រព័ន្ធផ្សព្វផ្សាយកង ទ័ពប៉ាគី ស្ថានបាន លើកឡើងនៅក្នុងសេចក្តីថ្លែង ការណ៍មួយ ថា ទាហាន ២នាក់ ដែលបាន​ប្រយុទ្ធ​យ៉ាង​ក្លាហានបាន ស្លាប់ក្នុង អំឡុងពេលប្រទូសរ៉ាយគ្នា។

​យោងតាម ​សេចក្តី​ថ្លែង ​ការណ៍ បានឱ្យដឹងថា កម្លាំង សន្តិសុខ បានធ្វើប្រតិបត្តិ ការ ដោយផ្អែកលើ របាយការណ៍ ស៊ើបការណ៍ សម្ងាត់ ពីវត្តមាន របស់ក្រុមភេរវករ កាល ពីថ្ងៃសៅរ៍។ ប្រភពយោធា បាន បន្ថែម ឱ្យដឹងថា ការបាញ់គ្នា បានកើត ឡើងរវាង កម្លាំងសន្តិសុខ និងក្រុមភេរវករក្នុងអំឡុងពេលប្រតិបត្តិការ។

ប្រភព ISPR បាន បន្ថែម ឱ្យដឹងថា ក្រុមភេរវករ ដែល ត្រូវបាន សម្លាប់ទាំងនោះ ធ្លាប់បាន ចូលរួមយ៉ាង សកម្មក្នុង សកម្មភាព ភេរវកម្មជាច្រើន ប្រឆាំងនឹងកម្លាំង សន្តិសុខ និងប្រជាពលរដ្ឋស្លូតត្រង់។

ប្រភពយោធាបាន និយាយថាការសម្អាតតំបន់ គឺត្រូវបានធ្វើឡើងដើម្បី កម្ចាត់​ភេរវករ​ណា​ ដែល​ត្រូវបាន រក​ឃើញ​នៅ​ក្នុង​តំបន់

នៅព្រឹកដដែល​ ISPR បាននិយាយថា ភេរវករម្នាក់ត្រូវបានសម្លាប់ និងទាហាន៣នាក់បាត់បង់ជីវិត នៅពេល ដែលកម្លាំង សន្តិសុខសង សឹកចំពោះការវាយប្រហារទៅ លើប៉ុស្តិ៍មួយកន្លែងរបស់ពួកគេ នៅតំបន់ហ្សារហ្កូន ភាគ និរតីខេត្តប៉ាឡូជី ស្ថានកាល ពីថ្ងៃសៅរ៍៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here