ទាហាន ៣នាក់ស្លាប់ ក្នុងការវាយប្រហារភេរវកម្មនៅប្រទេសអាហ្វហ្គានីស្ថាន

0

ប្រទេស អាហ្វហ្គានីស្ថាន៖ យោធា ប៉ាគីស្ថាន និយាយ កាល ពីថ្ងៃ សៅរ៍ថា ទាហាន ប៉ាគីស្ថាន ៣នាក់ ត្រូវបាន សម្លាប់ ក្នុង ការវាយ ប្រហារ ភេរវកម្ម នៅ ខេត្តប៉ាឡូជីស្ថាន ភាគ និរតីនៃ ប្រទេស ប៉ាគីស្ថាន។

បណ្តាញ ទំនាក់ ទំនង សាធារណៈ អន្តរសេវា កម្មហៅកាត់ថា (ISPR) ដែល ជាដៃគូ របស់ប្រព័ន្ធ ផ្សព្វផ្សាយ កង ទ័ព ប៉ាគីស្ថាន បាន លើក ឡើងនៅក្នុង សេចក្តី ថ្លែង ការណ៍ មួយថា​ ក្រុម ភេរវករមួយ ក្រុម បានវាយ ប្រហារ ទៅលើ ប៉ុស្តិ៍ សន្តិ សុខនៅ ក្នុង តំបន់ម៉ាហ្កេតនៃ ខេត្ត ប៉ាឡូជី ស្ថាន កាលពីព្រឹកថ្ងៃសៅរ៍។ ប៉ុស្តិ៍​នេះ ទើបតែត្រូវ​បាន ​កសាង​ឡើង កាល ពី ​ពេល ​ថ្មី​ៗ​នេះ ដើម្បី​ ជួយ​ពិនិត្យ លើ​ការ ចម្រាញ់​ យក​ រ៉ែ​ធ្យូង​ថ្ម​ នៅ​​តំបន់នោះ។

ប្រភព ISPR បានបន្ថែមឱ្យដឹងថា កម្លាំងទ័ព នៅប៉ុស្តិ៍​បានបាញ់ប្រហារ តបតវិញ​ ដើម្បីបណ្តេញក្រុម ភេរវករឱ្យ ថយ ក្រោយ។ ទោះបីជាយ៉ាង ណាក៏ដោយ នៅក្នុង ហេតុការណ៍ បាញ់ គ្នាទៅវិញ ទៅមក បណ្តាល ឱ្យទាហាន ៣​នាក់​ ស្លាប់ និង ភេរវករ ម្នាក់ត្រូវ កម្លាំង សន្តិសុខបាញ់សម្លាប់។

ប្រភពបានបន្ថែមថា បើផ្អែក លើការ តាមដាន តំបន់មួយដែលទំនង ជាកន្លែង លាក់ខ្លួនរបស់​ ក្រុមភេរវករ ដែលភាសខ្លួន ត្រូវបានគេ កំណត់អត្តសញ្ញាណ បាននៅលើ ភ្នំក្បែរនោះ និងប្រតិបត្តិការទប់ស្កាត់ និងបោស សម្អាតត្រូវ បានចាប់ផ្តើម។ បច្ចុប្បន្ន ប្រតិបត្តិការ នេះគឺ កំពុង ដំណើរ ការបាន យ៉ាងល្អ ហើយកម្លាំង សន្តិសុខ កំពុងរក្សា គំនាប ដើម្បីរារាំងក្រុម ភេរវករ មិនឱ្យ រត់គេចខ្លួន ចេញពីតំបន់នោះ។

ប្រភពយោធាបាននិយាយថា កម្លាំងសន្តិ សុខប៉ាគី ស្ថាន នៅតែប្តេជ្ញារារាំង ការប៉ុនប៉ង បំផ្លាញសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពនៅខេត្តបាឡូជីស្ថាន៕

ប្រភពព័ត៌មាន Xinhua ចេញផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣

 

LEAVE A REPLY

Please enter your comment!
Please enter your name here