ប្រទេសអ៊ីរ៉ង់៖ ភ្នាក់ងារសារ ព័ត៌មាន ថាស់ន៉ីមពាក់ កណ្តាល ផ្លូវការ របស់ ប្រទេសអ៊ីរ៉ង់បាន រាយការណ៍ កាលពីថ្ងៃ អាទិត្យ ថា ឆ្មាំព្រំដែនអ៊ីរ៉ង់៦នាក់ ត្រូវបាន សម្លាប់ កាលពីយប់ ថ្ងៃសៅរ៍ក្នុងហេតុ ការណ៍ប៉ះទង្គិចគ្នា ដោយ ប្រដាប់ អាវុធ ជាមួយ សមាជិក ក្រុម ភេរវករនៅ ស្រុកសារ៉ាវ៉ានភាគ អាគ្នេយ៍ខេត្តស៊ីស្ថាន និងខេត្តប៉ាឡូជីស្ថាន។
បើយោងតាមប្រភព ភ្នាក់ងារសារព័ត៌មាន ថាស់ន៉ីមមានខ្លឹមសារបន្ថែមថាឆ្មាំយាមព្រំដែន ៥នាក់ត្រូវបានសម្លាប់ ដោយ ក្រុមភេរវករ នៅកន្លែងកើតហេតុ និងក្រោយមកឆ្មាំ ម្នាក់ផ្សេងទៀតបានស្លាប់ ដោយសាររបួសនៅមន្ទីរពេទ្យ កាល ពីថ្ងៃ អាទិត្យ។
នៅក្នុងរបាយការណ៍បានបង្ហាញ អត្តសញ្ញាណអ្នកស្លាប់ទាំង ៦នាក់ក្នុង នោះរួមមាន លោក ហូសៀន បេដាម៉ាគី លោក អាលីហ្កា នីបាថាប័រ លោក រ៉េហ្សាបួជី លោក មូហាម៉ាដចាម៉ាលហ្សាដេហ្ស លោក យូនីសេហ្វហ្វីនេចាដ និងលោក ណាស័រហៀដដារ៉ី។
របាយការណ៍បង្ហាញថាការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធបានកើតឡើងបន្ទាប់ពីឆ្មាំព្រំដែនអ៊ីរ៉ង់បានរកឃើញសមាជិកក្រុមភេរវករដែលព្យាយាម ចូលប្រទេសតាម ព្រំដែនភាគអាគ្នេយ៍។ នៅទីបំផុត ការប៉ុនប៉ងចូលរបស់ពួកត្រូវបរាជ័យ។
របាយការណ៍ដដែលបង្ហាញថា ក្រុមភេរវករ បានរត់គេច ចេញពីកន្លែង កើត ហេតុបន្ទាប់ ពីត្រូវ បានបំបែក ដោយ កម្លាំង អ៊ីរ៉ង់។ ភ្នាក់ងារព័ត៌ មាន និស្សិត អ៊ីរ៉ង់បាន រាយការណ៍ ដោយ ដក ស្រង់សម្តី លោក មេហ្សឌី ស្ហាមសាបាឌី រដ្ឋអាជ្ញា ខេត្ត ស៊ីស្ថាន និងខេត្ត ប៉ាឡូជីស្ថានមាន ខ្លឹមសារថា ក្រុមភេរវករ ត្រូវ បាន គេកំណត់ បានថាជា សមាជិក នៃក្រុម ភេរវករ ជេស អាល់ហ្សូម។ ក្រុមភេរវករ ជេសអាល់ហ្សូមគឺជា ក្រុមផ្តាច់ខ្លួន ដែលអ៊ីរ៉ង់ និយាយ ថាមាន ទំនាក់ទំនង ជាមួយ ក្រុមអាល់ កៃ ដា។
លោក ស្ហាមសាបាឌី បានបន្ថែមឱ្យដឹងថា ក្រុមភេរវករ បានបើក ការវាយ ប្រហារ ប្រដាប់ អាវុធ ទៅលើ ប៉ុស្តិ៍នគរបាល ព្រំដែន ក្នុងគោល បំណងឆ្លង កាត់ព្រំដែន និងឆ្លង ចូលទៅ ក្នុងប្រទេស ដោយនិយាយថា ដីកាតុលា ការត្រូវ បាន ធ្វើ ឡើង ដើម្បីចាប់ ខ្លួន ពួកគេ៕
ប្រភពព័ត៌មាន Xinhua ចេញផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣