ប្រទេសនីហ្សេរីយ៉ា៖ មន្ត្រីម្នាក់បាននិយាយកាល ពីថ្ងៃចន្ទថា យ៉ាងហោចណាស់ ជនស៊ីវិល១៨ ត្រូវបាន សម្លាប់ក្នុងការវាយប្រហារដោយ ក្រុមចោរប្រដាប់អាវុធទៅលើភូមិមួយនៅក្នុងរដ្ឋ បេណូ ភាគកណ្តាល ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃអាទិត្យ។
លោក គ្រីស្តថបហ្វ័រវ៉ាគូ មន្ត្រីសន្តិសុខនៃតំបន់រដ្ឋាភិបាលក្នុងតំបន់ហ្កូម៉ា បានប្រាប់ភ្នាក់ងារសារព័ត៌មាន តាមទូរស័ព្ទ កាលពីថ្ងៃ ច័ន្ទថា អ្នកស្រុកជាច្រើននាក់រងរបួសក្នុងការវាយប្រហារទៅលើភូមិអាយ នៅតំបន់រដ្ឋា ភិបាលហ្កូម៉ា កាល ពីល្ងាចថ្ងៃអាទិត្យ។
លោក វូគូបាននិយាយថា“មនុស្ស ១៨នាក់ត្រូវបានសម្លាប់នៅភូមិឡាយក្នុងតំបន់រដ្ឋាភិបាលហ្កូម៉ា កាលពី ថ្ងៃ អាទិត្យ នៅចន្លោះ ពីម៉ោង ៦ ទៅ ម៉ោង៧ល្ងាច”។
លោកស្រី ខាតថ័ររ៉ីន អាណេន អ្នកនាំពាក្យ ប៉ូលិសសម្រាប់រដ្ឋបេណូ បានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា សាក សព មួយ ចំនួន ក្នុងចំណោម អ្នក ស្លាប់ត្រូវបាន រកឃើញកាល ពីព្រឹកថ្ងៃចន្ទ ខណៈដែល អ្នកវាយ ប្រហារម្នាក់ ត្រូវ បាន សម្លាប់។
លោកស្រីបាននិយាយថា ប្រតិបត្តិការប៉ូលិសកំពុងដំណើរការតាមដានខ្មាន់កាំភ្លើងដែលរត់គេចខ្លួន និងបានជំរុញឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានជួយផ្តល់ព័ត៌មានដល់ប៉ូលិស។
ការវាយប្រហារដោយប្រដាប់អាវុធគឺជាការគំរាមកំហែងផ្នែកសន្តិសុខចម្បងនៅក្នុងតំបន់មួយចំនួនក្នុងប្រទេសនីហ្សេរីយ៉ា បណ្តាលឱ្យមានមនុស្សស្លាប់ និងការចាប់ពង្រត់ជាច្រើននៅក្នុង រយៈពេលប៉ុន្មាន ខែថ្មីៗនេះ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣