ក្រុមសកម្មប្រយុទ្ធ២នាក់ស្លាប់ខណៈដែលកម្លាំងទ័ពវាយបកទៅក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម

0

ប្រទេស កាមេរូន៖ អ្នកស្រុក និងប្រភពសន្តិសុខ បានប្រាប់ឱ្យ ដឹងកាលពីថ្ងៃចន្ទថា យ៉ាង​ហោច​ណាស់ សមាជិកក្រុម ​សកម្ម ប្រយុទ្ធ បូកូហារ៉ាម ២នាក់ត្រូវ បាន សម្លាប់នៅ ពេលដែល ពួកគេបាន បើកការវាយ ប្រហារ ប្រឆាំង នឹង សហគមន៍​ ជនស៊ីវិល និងយោធា នៅតំបន់ហ្វាណ័ស នៃប្រទេសកាមេរូន។

ការ​វាយ​ប្រហារ​បាន​កើត​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​តំបន់មូហ្សូហ្កូ។

​មន្ត្រី​យោធា​ក្នុង​តំបន់បាននិយាយថា ក្រុមសកម្ម ប្រយុទ្ធប្រដាប់ ដោយអាវុធធន់ ធ្ងន់បាន វាយប្រហារទៅ លើមូល ដ្ឋាន ជួរ មុខជា ច្រើនក្នុងអំឡុង ពេលនៃការប្រយុទ្ធ គ្នាពេញមួយយប់ ប៉ុន្តែ ​ក្រោយ​មក​ ​ទាហានបានបង្ក្រាប ការវាយប្រហារ នោះ ដោយ បានសម្លាប់​សមាជិកក្រុមសកម្មប្រយុទ្ធ២នាក់​ និង​យកសាក​សព​ទៅ​ចោល​នៅ​ទី​សាធារណៈ។

មន្ត្រីម្នាក់ ដែលសុំមិន បញ្ចេញឈ្មោះ បាន និយាយថា “ក្រុមសកម្ម ប្រយុទ្ធ ជាច្រើន នាក់រង របួស។ តែជា អកុសល កម្លាំង ប្រដាប់អាវុធ ក្នុងតំបន់ ម្នាក់ក៏ ត្រូវបានសម្លាប់ផង ដែរក្នុងអំឡុង ពេលប្រយុទ្ធគ្នា។ យើង កំពុងស្វែងរក អ្នក របួស ដោយ គ្រាប់កាំ ភ្លើងដែល កំពុងរត់ គេចខ្លួន” ។

របាយការណ៍ សន្តិសុខ និងអង្គការ មិនមែនរដ្ឋាភិបាល ក្នុងស្រុក បានបញ្ជាក់ឱ្យដឹងថា ក្រុម ​សកម្មប្រយុទ្ធ បូកូហារ៉ាម​បានសម្លាប់ មនុស្សមិនតិចជាង ២,០០០នាក់ ចាប់តាំងពីពួកគេ បានបើកការវាយ ប្រហារនៅក្នុង តំបន់តាំងពីឆ្នាំ២០០៤៕

ប្រភពព័ត៌មាន Xinhua​ ចុះផ្សាយថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here