ប្រទេសបង់ក្លាដែស៖ ប៉ូលិសបាន អះអាងថា យ៉ាងហោច ណាស់ មនុស្ស ម្នាក់ត្រូវបាន សម្លាប់ និងម្នាក់ ផ្សេង ទៀត រង របួស នៅពេល ដែល គ្រាប់ មីនបង្កប់ ក្នុងដីបាន ផ្ទុះឡើង កាល ពីថ្ងៃអង្គារ នៅក្នុង ស្រុក បានដាបាន ភាគអាគ្នេយ៍ ប្រទេស បង់ក្លាដែស។
លោក អាឡមហ្កៀរ ហូសេន មន្ត្រីទទួលបន្ទុកប៉ុស្តិ៍ប៉ូលិសរូម៉េននៃខេត្តបានដាបាន បានប្រាប់អ្នកយកព័ត៌មានថា គ្រាប់មីន បង្កប់បានផ្ទុះនៅ ក្បែរជំរំល្បាតព្រំដែន ប្រទេសបង់ក្លាដែស្ហ នៅពេលដែលកម្មករ កំពុងសម្អាតជំរំ និង កម្មករ ម្នាក់ ត្រូវ បាន សម្លាប់។
មន្ត្រីប៉ូលិសបាននិយាយថា “យើងបាន ទទួលព័ត៌មានថា ជនស៊ីវិល ម្នាក់បានស្លាប់ និងម្នាក់ ផ្សេងទៀតរងរបួស។ ពួកគេបាន បើកការ ស៊ើបអង្កេត លើឧប្បត្តិហេតុនៅ ក្នុងស្រុកបានដាបាន ដែលមានចម្ងាយ ប្រមាណជា ៣១៦គីឡូម៉ែត្រ ពីរាជធានីដាកា។”
លោក ហូសេន បាននិយាយថា ពុំទាន់មានបុគ្គលណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
គ្រាប់មីនបង្កប់ក្រោមដីត្រូវបានបង្កប់ដោយក្រុមរណសិរ្សជាតិគូគីចីន ដែលហៅកាត់ថា KNF។ ក្រុមរណសិរ្ស ជាតិនេះ ធ្លាប់បានវាយ ប្រហារស្រដៀងគ្នាកាលពីមុនមក៕
ប្រភព Xinhua ចេញផ្សាយថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២៣