ប្រទេសកេនយ៉ា៖ ប៉ូលិសបាន និយាយកាលពី ថ្ងៃអង្គារ៍ថា ប្រទេសកេន យ៉ាបានបង្ក្រាប ការវាយប្រហារ ភេរវកម្ម នៅ តំបន់ ព្រំ ដែន ភាគខាងកើត ជាប់ជាមួយប្រទេសសូម៉ាលី។
លោក រេរ៊ីឡា អនយ៉ានហ្កូ អ្នកនាំពាក្យប៉ូលិសបាននិយាយថា ក្រុមសន្តិសុខរឹបអូសបានកាំភ្លើងអាកា៤៧ ចំនួន ៦ដើម បេ២គ្រាប់ គ្រាប់បែកដៃ២គ្រាប់ និងសម្ភារៈផ្សេងទៀតក្នុងអំឡុងពេលប្រតិបត្តិការមួយកាលពីថ្ងៃចន្ទនៅតំបន់ ហ្ការ៉ីសា ខោនធី។
កម្លាំងប៉ូលិសបានវាយឆ្មក់លើជំរំរបស់ក្រុមសកម្មប្រយុទ្ធ អាល់ស្ហាបាប បន្ទាប់ពី ទទួលបានរបាយការណ៍ ថា ក្រុមភេរវករ បាន បញ្ជូន សមាជិករបស់ពួកគេទៅកាន់ប្រទេសកេនយ៉ាកាលពីខែមុនដើម្បីបើកការវាយប្រហារ។ លោក អនយ៉ានហ្កូ បាននិយាយ ថា “ជ័យជម្នះគឺកើតឡើងនៅពេលដែលយើងកំពុងប្រឈមមុខនឹងការគំរាមកំហែងពីក្រុមភេរវករ។ ប្រតិបត្តិការគឺកំពុងបន្តដំណើរការ។”
ក្រុមសកម្ម ប្រយុទ្ធ អាល់ ស្ហាបាប ដែល មានមូល ដ្ឋាននៅ ប្រទេស សូម៉ាលីបាន វាយ ប្រហារ ទៅលើ តំបន់ នានា នៅ ក្នុង តំបន់ ជាពិសេស នៅក្នុងស្រុក ម៉េនដឺរ៉ា ស្រុក វ៉ាចា និងស្រុក ហ្ការ៉ីសា នៅភាគ ខាងកើត ប្រទេស កេនយ៉ា។ ការ វាយ ប្រហារ បានកើត ឡើង បន្ទាប់ពី មានការ រំលោភ ទៅលើ តំបន់ សន្តិសុខ ដែល បណ្តាល ឱ្យជនស៊ីវិល និងមន្ត្រី សន្តិសុខ រាប់សិប នាក់ស្លាប់ និងរងរបួស៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣