ក្រុមសកម្មប្រយុទ្ធយ៉ាហ្ស៊ីឌី ៣នាក់ ស្លាប់ក្នុងការវាយប្រហារតាមអាកាស

0

ប្រទេសអ៊ីរ៉ាក់៖ ក្រុមសកម្ម ប្រយុទ្ធយ៉ាហ្ស៊ីឌី ដែលមានទំនាក់ទំនង ជាមួយគណបក្ស ពលករឃឺដ (PKK) ខុសច្បាប់ ត្រូវបាន សម្លាប់ កាលពីថ្ងៃអង្គារ ក្នុង​ការ​វាយ​ប្រហារ​ តាម​អាកាស​របស់ ប្រទេស​តួកគី​នៅ​ ខេត្ត​នីនីវេ​ភាគ ​ខាង​ ជើង​ប្រទេស ​អ៊ីរ៉ាក់។

មន្ត្រីសេវាកម្មប្រឆាំងភេរវកម្ម (CTS) នៃតំបន់ឃឺដ ពាក់កណ្តាល ស្វយ័តរបស់ ប្រទេសអ៊ីរ៉ាក់បានលើក ឡើងនៅ ក្នុង សេចក្តី ថ្លែង ការណ៍ថា ហេតុការណ៍​ នេះ​ បាន​កើត ឡើង ​កាល ពី​វេលា ​ម៉ោង​ ៥:​០០​នាទី ​ព្រឹក​ម៉ោង ​ក្នុង ស្រុក នៅ ពេល ដែល យន្ត ហោះ តួកគីបាន ទម្លាក់ គ្រាប់បែក ទៅលើ ទីស្នាក់ការ កណ្តាល របស់ កងជីវពល យ៉ាហ្ស៊ីឌី ដែលគេ ស្គាល់ ថា ជាអង្គភាព ការពារស៊ីនចា។  អង្គភាព ការពារ ស៊ីនចា ដែលហៅ កាត់ថា (YBS) មានទីតាំង ស្ថិត នៅ ក្បែរ ទីក្រុង ស៊ីន ចារ ដែលមាន ចម្ងាយ ប្រមាណជា ១២០គីឡូម៉ែត្រ ភាគ ខាង លិចនៃទីក្រុងម៉ូសូល ខេត្តនីនីវ៉េ។  ការ ​វាយ​ប្រហារ​តាម​អាកាស នេះបានសម្លាប់ ក្រុមសកម្ម ប្រយុទ្ធ ៣នាក់។

គួរបញ្ជាក់ ផងដែរថា YBS គឺជាក្រុមស កម្មប្រយុទ្ធ យ៉ាហ្ស៊ីឌីដែល បានបង្កើត ឡើងនៅក្នុងប្រទេស អ៊ីរ៉ាក់កាល ពីឆ្នាំ ២០០៧ ដើម្បីការពារជន ជាតិភាគតិចយ៉ាហ្ស៊ីឌី នៅក្នុងប្រទេស។ ក្រុមនេះ មាន ទំនាក់ទំនង ជិតស្និទ្ធបំផុត ទៅ នឹង គណបក្ស ពលករ ឃឺដ។

សមាជិកគណ បក្ស ពលករឃឺដ ត្រូវបាន ចាត់ទុក ថាជា អង្គភាព ភេរវកម្ម ​ដោយ ប្រទេស តួកគី សហរដ្ឋ អាមេរិក និង សហភាព អ៊ឺរ៉ុប។  ជា រឿយៗ កម្លាំង តួកគីបាន ធ្វើ ប្រតិបត្តិការ ជើង គោក វាយ ប្រហារ តាម អាកាស និងទម្លាក់គ្រាប់ បែក ដោយ កាំ ភ្លើង ធំ ប្រឆាំង នឹងទីតាំង របស់ ខ្លួន របស់ គណបក្ស ពលករ ឃឺដនៅ ភាគ ខាងជើង ប្រទេស អ៊ីរ៉ាក់ ជា ពិសេស ភ្នំឃ្វាន ឌីល ដែលជា មូល ដ្ឋានសំខាន់ របស់គណបក្សពលករឃឺដ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here