ប្រទេសប៉ាគីស្ថាន៖ មន្ត្រីម្នាក់បាន និយាយថា កាល ពីថ្ងៃពុធថាយ៉ាងហោច ណាស់ មនុស្ស ៤នាក់ត្រូវបានសម្លាប់ និង ២នាក់ ផ្សេង ទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅបុស្ត៍ត្រួតពិនិត្យនៅភាគ ពាយ័ព្យ ស្រុកណ័ស វ៉ាហ្ស៊ី រ៉ីស្ថានក្នុងប្រទេសប៉ាគីស្ថាន។
លោក រ៉ីហានហ្កូល ខាតថាក់ ដែល ជាស្នងការស្រុក បាននិយាយថា អ្នកបំផ្ទុះគ្រាប់ បែក អត្តឃាតបាន បំផ្ទុះខ្លួន ឯងនៅ បុស្ត៍ត្រួត ពិនិត្យមួយកន្លែង នៅពេលដែល បុគ្គលិកសន្តិសុខ ធ្វើការត្រួត ពិនិត្យប្រចាំថ្ងៃនៅក្នុងតំបន់ ម័រអាលី នៃស្រុក ណ័ស វ៉ាហ្ស៊ីរ៉ីស្ថាន។ ស្រុកណ័សវ៉ាហ្ស៊ីរ៉ីស្ថានគឺជាស្រុកមួយដែលស្ថិតនៅភាគពាយ័ព្យនៃខេត្ត ខាយប័រ ផាកថុនវ៉ា។
មន្ត្រីប៉ូលិស កម្លាំងសន្តិសុខ និងក្រុមសង្គ្រោះ ប្រញាប់ ប្រញាល់ទៅកាន់ កន្លែងកើតហេតុ និងបញ្ចូនសាកសព និងអ្នក រងបួស ទៅកាន់ មន្ទីពេទ្យមីរ៉ានស្ហាស់។
គួររំលឹងផងដែរថា ក្នុងការវាយប្រហារនេះ បុគ្គលិកសន្តិសុខ ៣នាក់ និងជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ និងបុគ្គលិកសន្តិសុខ ២នាក់ផ្សេងទៀត រងរបួស។ពុំទាន់ មានក្រុមណាមួយ អះអាងទទួល ខុសត្រូវចំពោះការវាយប្រហារ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣