ប្រទេសស៊ីរី៖ កាលពីថ្ងៃពុធ វិទ្យុស្ហាមអេហ្វអឹម ដែលគាំទ្រ រដ្ឋាភិបាលបានចុះផ្សាយថា យុទ្ធជន គាំទ្ររ ដ្ឋាភិបាល ២នាក់ ត្រូវបាន សម្លាប់ក្នុង អំឡុង ពេល ដែលក្រុម សកម្ម ប្រយុទ្ធរដ្ឋ អ៊ីស្លាមវាយ ប្រហារ ទៅលើទីតាំង យោធាមួយនៅតំបន់វាល ខ្សាច់ភាគខាងកើតប្រទេសស៊ីរីតាំងពីយប់ថ្ងៃព្រហស្បតិ៍ដល់ព្រឹកថ្ងៃអង្គារ។
របាយការណ៍ ដដែលមានបញ្ជាក់ ខ្លឹម សារបន្ថែមថា ក្រុមសកម្ម ប្រយុទ្ធ រដ្ឋអ៊ីស្លាម បានវាយប្រហារ ទៅលើទីតាំងមួយ របស់ក្រុមយុទ្ធជនគាំទ្ររដ្ឋាភិបាល នៅតំបន់វាលខ្សាច់ អាល់ សូកណេស នៅតំបន់ជនបទភាគខាងកើតខេត្តហូម។
ប្រភព បានបន្ថែមថា ការវាយ ប្រហារ នេះជាហេតុ ធ្វើឱ្យមានការ ប្រឈមមុខ ដាក់គ្នា រវាងភាគីទាំងពីរ ដែល ឈានទៅ ដល់ ការ សម្លាប់អ្នក ប្រយុទ្ធ២នាក់។ គេមិន ទាន់ដឹងពី ចំនួនអ្នកស្លាប់ របស់ សមាជិកក្រុម សកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម នៅ ឡើយ ទេ។
បើយោងតាមអង្គការឃ្លាំមើលសិទ្ធិ មនុស្សស៊ីរី ដែល ជាអ្នកឃ្លាំ មើលសង្គ្រាម មានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានបញ្ជាក់ ឱ្យដឹងថា ចាប់ តាំងពីដើម ឆ្នាំ២០២៣ កម្លាំង រដ្ឋាភិបាល ១៦១នាក់ អ្នកប្រយុទ្ធ ដែលគាំទ្រ រដ្ឋាភិបាល ជាច្រើននាក់ និង ជនស៊ីវិល ១៤៨នាក់ ត្រូវបាន សម្លាប់ដោយ ការ វាយ ប្រហារ របស់ ក្រុមសកម្ម ប្រយុទ្ ធរដ្ឋអ៊ីស្លាម នៅតំបន់ វាល ខ្សាច់ ស៊ីរី ដោយ មានតែក្រុម សកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាម១៤នាក់ ប៉ុណ្ណោះត្រូវបាន សម្លាប់ក្នុង អំឡុង ពេលវាយប្រហារ។
បន្ទាប់ទទួលបរាជ័យនៅក្នុងតំបន់សំខាន់ៗ របស់ប្រទេស ស៊ីរីកាលពីឆ្នាំ២០១៨ ក្រុមសកម្ម ប្រយុទ្ធរដ្ឋ អ៊ីស្លាម បានភៀស ខ្លួនទៅ កាន់តំបន់ វាលខ្សាច់ និង បាន ចាប់ផ្តើម វាយ ប្រហារទៅ លើផ្លូវនានា ដែលតភ្ជាប់ ភាគកណ្តាល ខេត្តហាមានិង ទីក្រុង ហូម និងភាគខាងកើតខេត្តឌៀរអេហ្ស័រ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣